ក្រុមកាំភ្លើងធំ Arsenal ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសឲ្យដឹងថា កំពុងតែត្រៀមផ្តល់សំណើនូវប្រាក់ប្រមាណ៦០លានផោនដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Alexandre Lacazette របស់ក្លិប Lyon មកជំនួសខ្សែ ប្រយុទ្ធកីឡាករ Alexis Sanches ដែលនឹងចាកចេញពីក្លិបពេលបញ្ចប់រដូវកាល 2016-2017 ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Lacazette រូបនេះរកបាន២២គ្រាប់សម្រាប់២២ប្រកួតកន្លងមកនៅក្របខ័ណ្ឌបារាំង Ligue1 តាមពីក្រោយកីឡាករខ្សែប្រយុទ្ធឆ្នើម Edison Cavani របស់ក្លិប Paris Saint Germain ដែលបច្ចុប្បន្នកំពុងនាំមុខជា កីឡាករស៊ុតបាល់បញ្ចូលទីច្រើនបំផុត (Top Scorer) ដោយរកបាន២៦គ្រាប់ហើយ។ កីឡាករ Lacazette ជាខ្សែប្រយុទ្ធដ៏មុត ស្រួចម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែល កំពុងលេងនៅក្របខ័ណ្ឌលីកកំពូល League1 របស់បារាំងនាពេលបច្ចុប្បន្ន ។
ដោយឡែកអនាគតរបស់ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Arsenal ហាក់ ដូចជាមានភាពស្រពេចស្រពិល ខណៈដែលកិច្ចសន្យារបស់កីឡាករសញ្ជាតិឈីលីរូបនេះនៅសល់តែ១២សប្តាហ៍ទៀតប៉ុណ្ណោះជាមួយក្លិបហើយមួយរយៈចុងក្រោយនេះ Sanchez ហាក់បង្ហាញកាយវិការមិនយក ចិត្តទុកដាក់ហើយមិនសូវជាបញ្ចេញសមត្ថភាពឲ្យបានពេញលេញសម្រាប់ការប្រកួតពានរង្វាន់ក្នុងស្រុកEnglish Premier League និងChampion League ដោយលេងហាក់បីដូចជាមិនអស់ពីកម្លាំងកាយចិត្តប្រៀបដូចជាមានចេតនាអត់ចង់ឈ្នះការប្រកួតនិង ចង់ចាកចេញពីក្រុមដែលជាមូលហេតុធ្វើឲ្យក្លិបមានបំណងចង់ស្វែងរកខ្សែប្រយុទ្ធ ដែលមានសមត្ថភាពមកជំនួសរូបគេ ។
លោក Arsene Wenger អ្នកចាត់ការចាស់វស្សារបស់ក្រុមកំាភ្លើងធំគឺជាមនុស្សតែម្នាក់គាត់ដែលនឹងសម្រេចជោគវាសនារបស់ អតីតខ្សែប្រយុទ្ធក្លិប Udinese និង Barcelona រូបនេះ។ នៅក្នុងនោះមានក្លិបធំៗនៅក្របខ័ណ្ឌ Chines Supe League ប្រទេសចិនបានត្រៀមផ្តល់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រូបគេ ខណៈដែល Sanchez ក៏បានទទួលការចាប់អារម្មណ៍ចង់បានពីក្លិបធំៗនៅអឺរ៉ុបមានដូចជា Juventus, ParisSG និងហង្សក្រហម Liverpool ផងដែរ ។
គួរបញ្ជាក់ថា សម្រាប់រដូវកាលនៅ អង់គ្លេស Premier League កីឡាករ Sanchez កំពុងរកគ្រាប់បាល់បាន១៧គ្រាប់ស្មើជាមួយកីឡាកររបស់តោខៀវ Diego Costa ហើយក្រុមកាំភ្លើងធំកំពុងឈរនៅលេខរៀងទី៥ក្របខ័ណ្ឌកំពូលរបស់អង់ គ្លេស ៕ ដេវីត