អ្នកដំណើរតាមផ្លូវជាតិលេខ១រិៈគន់រថយន្តដឹកអេតចាយនិងរថយន្តដឹកដី

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីណែនាំមិនអោយកងកម្លាំងនគរបាលគ្រប់ផ្នែកចំណុះអោយស្នងការដ្ឋានរាជធានី-ខេត្តនិងអគ្គនាយកដ្ឋានជំនាញផ្សេងៗមិនអោយដាក់គោលដៅនៅតាមផ្លូវនានាទូទាំងប្រទេសរួចមក…គេពិនិត្យឃើញថាម្ចាស់រថយន្តដឹកទំនិញមួយចំនួនមិនគិតពីផលប៉ះពាល់មកលើសណ្តាប់ធ្នាប់សាធារណៈនិងប្រឈមគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុនោះឡើយ ព្រោះគ្មានការត្រួតពិនិត្យផាកពិន័យពីសំណាក់សមត្ថកិច្ចដូចពេលកន្លងទៅ ។

ជាក់ស្តែងនៅលើកំណាត់ផ្លូវជាតិលេខ១សកម្មភាពនៃការដឹកជញ្ជូនសំពីងសំពោងរួមទាំងរថយន្តដឹកដីអត់គ្រប បានកើតឡើងជារៀងរាល់ថ្ងៃ ដែលធ្វើអោយអ្នកដំណើររិៈគន់ទៅលើសមត្ថកិច្ចមិនគួរណាបណ្តែតបណ្តោយអោយមានសកម្មភាពបែបនេះឡើយ…មួយផ្នែកទៀតសកម្មភាពដឹកជញ្ជូនធ្វើអោយប៉ះពាល់ដល់សណ្តាប់សាធារណៈនេះគឺផ្តើមចេញពីម្ចាស់រថយន្តគ្មានឆន្ទៈចូលរួមថែរក្សាសណ្តាប់ធ្នាប់ដើម្បីលើកស្ទួយសីលធម៍សង្គម ។

ដូចឃើញក្នុងរូបវីដេអូនេះរថយន្តដឹកអេចចាយយីឌុបមួយគ្រឿងគ្មានទាំងស្លាកលេខ បើកបរលើកំណាត់ផ្លូវជាតិលេខ១ចេញពីច្បារអំពៅទៅអ្នកលឿងផ្ទុកដែក អេតចាយស្ទើតែរយៈទ្រុងជាពីរ ចំណែកកៅស៊ូតង់គ្របពីលើរបូតខ្សែប៉ើងរលាស់ពេញផ្លូវជាតិលេខ១ កន្ទុយខ្សែស្ទើតែវ័ធទៅត្រូវរថយន្តនិងម៉ូតូ អ្នកដំណើរផ្សេងទៀត ។ សកម្មភាពដឹកជញ្ជូនបែបនេះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈខ្លាំងណាស់ ។

ដោយឡែករថយន្តដឹកដីដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយក៍កំពុងធ្វើអោយមហាជនរិះគន់ផងដែរដោយសាតែការដឹកជញ្ជូនដីនិងខ្សាច់អត់គ្របនោះឡើយ ពេលខ្លះធ្លាក់អាចម៍ដីមកលើផ្លូវជាតិបង្កគ្រោះថ្នាក់ដល់អ្នកដំណើរក៍មានដែរ ។

ជាសំណូមពររបស់ប្រជាពលរដ្ឋសូមអោយអាជ្ញាធរនិងសមត្ថកិច្ចគួរពិនិត្យនិងមានវិធានការទៅលើម្ចាស់យានយន្តទាំងនេះផង ៕សណ្តោស

...

IMG_2071 IMG_2072 IMG_2073

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print