Nicklas Bendtner អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំចេញពី Nottingham Forest ទៅលេងនៅន័រវេស

ចែករំលែក៖

កីឡាករសញ្ជាតិដាណឺម៉ាក Nicklas Bendtnerអតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំ Arsenal បានសម្រេចចិត្តចាកចេញពីក្រុមNottingham Forest នៅអង់គ្លេស Cham-pionship ទៅលេងឲ្យក្រុមជើងឯកប្រទេស ន័រវេស Rosenborg ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបានចុះ កុងត្រាលេងឲ្យក្រុមNottingham Forest រយៈពេល២ឆ្នាំកាលថ្មីខែកញ្ញាឆ្នាំមុន ប៉ុន្តែបានបង្ហាញខ្លួនតែ៧ដងប៉ុណ្ណោះសម្រាប់ រដូវកាលថ្មីនេះនៅក្នុងក្របខ័ណ្ឌលំដាប់ទី ២របស់អង់គ្លេស។ចាប់តាំងពីមកចូលរួមក្រុម Nottingham Forest កីឡាករ Bend-tner រកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួត ។

Nicklas Bendtner នឹងពាក់អាវលេខ៩ នៅក្នុងក្រុម Rosenborg ក្រោយចុះកិច្ច សន្យារយៈពេល៣ឆ្នំាដោយពុំដឹងពីតម្លៃ ខ្លួនឡើយ ។

គួររំលឹកថា Bendtnerបានមកលេងឲ្យក្រុមកាំភ្លើងធំArsenalតាំងពីនៅយុវវ័យតែមិនអាចអភិវឌ្ឍខ្លួនឲ្យជាប់ជម្រើសដំបូង របស់ក្លិបឡើយហើយត្រូវកាំភ្លើងធំឲ្យ Birmingham City, Sunderland និង Juventus ខ្ចីជើងមុនពេលចាកចេញជាផ្លូវការក្នុងឆ្នាំ ២០១៤ ។

នៅក្នុងក្រុម Nottingham Forest វិញ កីឡាករ Bendtner ក៏មិនអាចដណ្តើម តំណែងរបស់ខ្សែប្រយុទ្ធ Britt Assombalonga, Zach Clough និង Ben Brereton បានដែរទើបធ្វើឲ្យគាត់ចាកចេញទៅកាន់ប្រទេសន័រវេស ៕

...

Nicklas (3) Nicklas (2) Nicklas (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print