ទូលព្រះបង្គំ ជាខ្ញុំ លឹម​ គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយ​ម និង ភរិយា ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ សូម ក្រាបបង្គំទូលថ្វាយពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៦ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៧នេះ  ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និង វឌ្ឍនភាព» ទូលព្រះបង្គំ ជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ភរិយា ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយពរជ័យ និង សូមគោរពបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណ ក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ប្រោសប្រទានព្រះពរជ័យសិរីមង្គលថ្វាយ     សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្ត ខ្មែរគ្រប់រូបតរៀងទៅ ។

ក្រាបបង្គំទូលថ្វាយពី

ទូលព្រះបង្គំ ជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ភរិយា ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់

Print

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print