ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ជាមួយនិងសង្ស័យសារធាតុញៀន២កញ្ចប់តូច ត្រូវបាននគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួនពេលដែលចុះល្បាតទៅប្រទះឃើញ។ ការចុះល្បាតនិងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង នៅវេលាម៉ោង១០ៈ៤០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំនុចឡូកៅស៊ូលេខ25ភូមិ14ឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា ពេលដែលចះុល្បាតតាមភូមិសាស្រ្តស្មុកស្មាញកម្លាំងយើងបានប្រទះឃើញជនសង្ស័យចំនួន03នាក់មានម៉ូតូ02គ្រឿងកំពុងឈប់ជុំគ្នានៅចំនុចខាងលើភ្លាមនោះកំលាំងយើងបានសំរុកចូលទៅកន្លែង កើតហេតុហើយគ្នាវាចំនួន02នាក់ដែលអង្គុយលើម៉ូតូបានជិះម៉ូតូគេចខ្លួន រីឯម្នាក់ទៀតកំលាំង យើងឃាត់ខ្លួនបានមានឈ្មោះរិន ឈុនធានភេទ ប្រុសអាយុ22ឆ្នាំជាតិខ្មែរ នៅភូមិពោនឃុំម៉ង់រៀវស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឆេកឆេររកឃើញនិងដកហូតម្សៅក្រាមព៏ណស សង្ស័យជាថ្នាំញៀនចំនួន02កញ្ចប់តូច ។
លោកបន្តថា ឆ្លងតាមការសួរចម្លើយជនសង្ស័យ ឈ្មោះ រិន ឈុនធាន បានឆ្លើយសារភាពថា បក្សពួករបស់ខ្លួនចំនួន02នាក់ដែលរត់គេចខ្លួននោះម្នាក់ឈ្មោះម៉ៅភេទប្រុសអាយុប្រហែល26ឆ្នាំនៅភូមិ04 ឃុំជប់ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនិងម្នាក់ទៀតមិនស្គាល់ឈ្មោះ។
ចំណែកថ្នាំញៀនចំនួន02កញ្ចប់តូចដែលសមត្ថកិច្ចឆែកឆេរដកហូតពីខ្លួននោះគឺជាថ្នាំញៀនរបស់ឈ្មោះម៉ៅប្រគល់អោយខ្លួនដើម្បី ទុកលក់អោយម៉ូយដែលមកទិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំនុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី ៕ វណ្ណះ