អីុនធើណេតបង្កប់ល្បែងសីុសងខុសច្បាប់69NET​ដំណើការវិញហើយ សង្ស័យរត់ការសមត្ថត្ថកិច្ចពាក់ពន្ធ័ត្រូវរ៉ូវគ្នា

ចែករំលែក៖

ខេត្តកំពង់ចាម ៖  បើទោះបីលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ដាក់បទបញ្ជារឲ្យកម្លាំងមានសម្មត្ថកិច្ចធ្វើការបង្រ្កាប១លើកជា២លើកនូវកន្លែងអីនធើណិតខាងលើកាលពីចុងឆ្នាំ២០១៦កន្លងមកក៏ដោយ ប៉ុន្តែឥឡូវនេះកន្លែងអីនធើណិតបង្កប់ល្បែងសីុសងខុសច្បាប់69NET សង្ស័យមានចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ដែលឡាយបន្តផ្ទាល់ពី កាសីុណូ បានបើកដំណើការវិញហើយ ហើយទីតាំងនេះស្តិតក្នុងសង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម។

ចំពោះការរត់ការបើកឡើងវិញនូវកន្លែងសង្ស័យមានបង្កប់ល្បែងសីុសងខុសច្បាប់នេះ ប្រភពពីសម្មត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ម្ចាស់ទីតាំងគេរត់ការថ្នាក់លើអស់ហើយ។

ទាក់ទងនិងករណីនេះដែរ លោក ឯម កុសល ស្នងការនគរបាលចាមបានប្រាប់ឲ្យដឹងថា លោកមិនទាន់ដឹងទេ ចាំលោកពិនិត្យមើលសិន ឥឡូវលោកកំពុងជាប់ប្រជំុ។

ជាមួយនិងភាពគគ្លើននិងចំណាត់ការរបស់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម របស់ម្ចាស់ទីតាំងខាងលើមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅចាំមើលថា តើកម្លាំងនគរបាលនិងរាជអាវុធហត្ថខេត្តហ៊ានចាត់ការបង្រ្កាបកន្លែង អីនធើណែតសង្ស័យបង្កប់ល្បែងសីុសងខុសច្បាប់ 69NETនេះដែរឬយ៉ាងណា?

ប្រភពបានបញ្ជាក់ថា ម្ចាស់ទីតាំង(ម្ចាស់ផ្ទះ)ខាលើនេះមានឈ្មោះថា គោស្តា ហើយកាលបើកលើកមុនៗឈ្មោះ គោស្តា ជាអ្នកបើករកសីុហ៊ុនហយជាមួយឈ្មោះ ស្មី រស់នៅភ្នំពេញ ប៉ុន្តែពេលដែលបើកឡើងវិញនេះ ឈ្មោះ គោស្តា ប្រាប់សម្មត្ថកិច្ចថាមិនមែនជារបស់ខ្លួនគេទេគឺជារបស់ឈ្មោះស្មី ៕ វណ្ណះ

...

a16 a17 a18 a19 a20

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print