វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិកបើកការស្រាវជ្រាវករណី Wikileaks ប្រកាសឯកសារសម្ងាត់របស់ CIA

ចែករំលែក៖

ក្រោយមួយថ្ងៃដែលគេហទំព័រ Wiki leaks បានប្រកាសឯកសារសម្ងាត់រាប់ពាន់ ទំព័រលាតត្រដាងរឿងសម្ងាត់របស់មជ្ឈ មណ្ឌលចារកិច្ចអាមេរិក CIA ស្តីពីការលប ស្តាប់របស់អាមេរិក កាលពីថ្ងៃទី៨ ខែមីនា នោះរដ្ឋាភិបាលអាមេរិកនឹងបើកការស្រាវ ជ្រាវបទឧក្រិដ្ឋ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ លាស់ពីហេតុការណ៍ខាងលើ។

សារព័ត៌មាន CNN បានដកស្រងសម្តី មន្ត្រីអាមេរិកបានឲ្យដឹងថា FBI និង CIA បានសហការគ្នាស្រាវជ្រាវពីហេតុការណ៍ ខាងលើក្នុងនោះបញ្ជាក់ឲ្យបានច្បាស់ថា ហេតុអ្វីបានជាឯកសារសម្ងាត់ធ្លាក់ចូល ក្នុងដៃ Wikileaks ? អ្នកណាជាអ្នកនៅពី ក្រោយការបែកធ្លាយខាងលើ?

នៅពេលនេះដែរ ក្រុម CIA កំពុងតែ បើកការស្រាវជ្រាវថា តើ Wikileaks នៅ មានឯកសារអ្វីទៀតដែលមិនទាន់បាន ប្រកាស។ ក្រៅពីនេះក៏បានបើកការស្រាវ ជ្រាវពីផលប៉ះពាល់ខូចខាតពីការបែក ធ្លាយឯកសារសម្ងាត់ខាងលើ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅសេតវិមាន អ្នកនាំពាក្យ Sean Spicer បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាព បង្ហាញជាសាធារណៈនូវឯកសារសម្ងាត់ទាំងឡាយរបស់អាមេរិក។ ការបែកធ្លាយខាងលើគឺជាឧបសគ្គដ៏ធំធេង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អាមេរិក ក៏ដូចជាសន្តិសុខជាតិ។

មន្ត្រីសេតវិមានអាមេរិកក៏បានព្រមានថា បុគ្គលណាមួយដែលធ្វើឲ្យបែកធ្លាយ ឯកសារសម្ងាត់ខាងលើ នឹងត្រូវទទួលទោស តាមផ្លូវច្បាប់ ។

ក្នុងពេលជាមួយគ្នានោះ CIA បាន ចោទប្រកាន់ពីការប្រកាសឯកសារសម្ងាត់ របស់ Wikileaks បានគំរាមកំហែងដល់ សន្តិសុខអាមេរិក ដែលជាការជួយដល់ សត្រូវអាមេរិកក្នុងការវាយប្រហារក៏ដូចជា ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម។

អ្នកនាំពាក្យ CIA លោក Heather Fritz Horniak បានបញ្ជាក់ថា ពលរដ្ឋអាមេរិក ចាំបាច់ត្រូវតែបង្ហាញពីក្តីបារម្ភក្រោយ ពេល Wikileaks បានលាតត្រដាងឯកសារ សម្ងាត់ក្នុងគោលដៅបំផ្លាញទឹកដីអាមេរិក ក៏ដូចជាការងារបស់ក្រុមចារកិច្ចអាមេរិក ធ្វើដើម្បីសន្តិសុខជាតិ ការពារពលរដ្ឋរួច ផុតពីការវាយប្រហារភេរវកម្ម។

ការបែកធ្លាយខាងលើមិនត្រឹមតែបង្ក គ្រោះថ្នាក់ដល់បុគ្គលិកចារកម្មអាមេរិក ប៉ុណ្ណោះទេ រាល់សកម្មភាពចារកិច្ចរបស់ អាមេរិកក៏រងផលប៉ះពាល់ និងជួយឲ្យ សត្រូវរបស់អាមេរិកមានឱកាសវាយ ប្រហារបំផ្លាញអាមេរិក។

កន្លងមក Wikileaks ក៏បានលាតត្រដាង ឯកសារសម្ងាត់ប្រមាណ៨.០០០ទំព័រ ស្តីពីសកម្មភាពលួចស្តាប់តាមទូរស័ព្ទ ទំនើប និងកុំព្យូទ័រ ។ ចំណែកនៅពេលនេះ Wikileaks ប្រកាសពីឯកសារដែលមាន ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ដែលជា ការប្រកាសទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មាន។

ការលាតត្រដាងនាពេលនេះធ្វើឲ្យ អាមេរិកនឹងត្រូវបាត់បង់ទំនុកចិត្តកាន់តែ ខ្លាំងពីប្រទេសជាសម្ពន្ធមិត្តនៅតំបន់អឺរ៉ុប។ កន្លងមក Wikileaks បានលាតត្រដាងម្តង រួចមកហើយនូវរឿងរ៉ាវលប់ស្តាប់ការសន្ទនា របស់មេដឹកនាំនៅអឺរ៉ុបធ្វើឲ្យមុខមាត់របស់ អាមេរិកធ្លាក់ចុះ។

តាមឯកសារដែល Wikileaks បាន លាតត្រដាងបង្ហាញឲ្យឃើញថាក្រុមភ្នាក់ ងារចារកិច្ចអាមេរិកអាចប្តូរទូរស័ព្ទ ទូរទស្សន៍ របស់លោកអ្នកទៅជាម៉ាស៊ីនស៊ើបការណ៍ ចាំលួចស្តាប់ពង្វាងកម្មវិធីព័ត៌មានផ្សេងៗ ក្នុងម៉ាស៊ីនអេឡិចត្រូនិក ដែលមានភ្ជាប់ អីុនធើណេតមានជាអាទិ៍រថយន្ត ដើម្បីអាច តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់។ នេះបើតាមឯកសារដែលវីគីលីកបានចុះ ផ្សាយនៅល្ងាចថ្ងៃអង្គារកន្លងទៅ។ តាម រយៈការទម្លាយឯកសារនេះ វីគីលីកបាន ព្រមានអំពីគ្រោះថ្នាក់នៃការរីកសាយភាយ អាវុធ “ព័ត៌មានវិទ្យា”។

នេះជាការទម្លាយឯកសារចារកិច្ចដ៏ សម្ងាត់ធំបំផុតមិនធ្លាប់មានពីមុនសោះ ឡើយ។ ជាមួយនឹងការបញ្ចេញឯកសារ ជិត៩.០០០ ពាក់ព័ន្ធនឹងវិធានការធ្វើចារ កិច្ចរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិក CIA វីគីលីកបានអះអាងថាសហ គមន៍សុវត្ថិភាពអីុនធើណេតមានឯកសារ ស្តីអំពីអាវុធចារកិច្ចព័ត៌មានវិទ្យាច្រើន សន្ធឹកសន្ធាប់ណាស់ តែវីគីលីកទទួលបាន តែមួយភាគទេ ហើយក៏សម្រេចចិត្តផ្សព្វ ផ្សាយជាសាធារណៈអ្វីដែលខ្លួនមាន។

បើតាមវេបសាយវីគីលីក ភ្នាក់ងារស៊ើប ការណ៍អាមេរិកបានរៀបចំវិធានការជាង មួយពាន់កម្មវិធី ដូចជាកម្មវិធី malware វីរុស និងកម្មវិធីផ្សេងៗទៀតដែលអាចជ្រៀតចូល និងអាចបញ្ជាលើសម្ភារអេឡេច ត្រូនិក។ ទូរស័ព្ទអាយហ្វូន ទូរស័ព្ទប្រើ ប្រព័ន្ធអង់ត្រូអីុត Microsoft ឬសូម្បីតែ ទូរទស្សន៍ភ្ជាប់អ៊ីនធើណេត សាំសុង សុទ្ធ តែជាប់ក្នុងស៊ីបកម្មវិធីចារកម្មរបស់សេអីុអា ទាំងអស់។ នៅពេលអាចជ្រៀតចូលក្នុង ទិន្នន័យទូរស័ព្ទដៃបានហើយ សេអីុអាអាច ពង្វាងរាល់គ្រប់កម្មវិធីការពារ Whatsapp Telegram weibo confide ហើយអាចថត ចាប់កិច្ចសន្ទនាបានដោយគ្មានអ្នកដឹងទេ។

សេអីុអាក៏ទំនងជាចាប់អារម្មណ៍ចង់ មានលទ្ធភាពធ្វើចារកិច្ចលើយានយន្តតាម រយៈគ្រឿងអេឡិចត្រូនិកបំពាក់ក្នុងរថយន្ត នោះទៀត។

វិធានការចារកិច្ចទាំងនោះទំនងជាបាន ធ្លាក់ដល់ដៃអតីតចោរអ៊ីនធើណេតរបស់ រដ្ឋាភិបាល និងក្រុមហ៊ុនស៊ីឈ្នួលបន្តដោយ គ្មានការអនុញ្ញាតឡើយ ព្រោះតែការធ្វេស ប្រហែសរបស់សេអីុអា។ ក្នុងចំណោមនោះ មានម្នាក់ជាអ្នកលួចបញ្ចេញមកឱ្យវីគីលីក ដែលបានព្រមានអំពីគ្រោះថ្នាក់ប្រសិនបើ ឯកសារទាំងនោះធ្លាក់ដល់ដៃឧក្រិដ្ឋជន អីុនធើណេតរហូតមកទល់នឹងម៉ោងនេះ តំណាងភ្នាក់ងារចារកិច្ចអាមេរិកមិនបាន បញ្ជាក់មិនបានបដិសេធ និងមិនធ្វើអត្ថា ធិប្បាយអ្វីទាំងអស់ជុំវិញការទម្លាយឯកសារនេះ។

ប៉ុន្តែប្រសិនបើជាការពិតភ្នាក់ងារស៊ើប ការណ៍អាមេរិកអាចនឹងត្រូវរងការរិះគន់ជា ថ្មីបន្ទាប់ពីផ្ទុះរឿងអាស្រូវចារកិច្ចរបស់ភ្នាក់ ងារ NSA ទម្លាយដោយលោក អេដវ៉ា ស្នូដិន កាលពីឆ្នាំ២០១៣៕

000_MH3CJ_1 WikiLeaks

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print