ណាតូបញ្ជូនកម្លាំងទាហានជាច្រើនចូលកៀកប្រទេសរុស្ស៊ីដើម្បីធ្វើសមយុទ្ធ

ចែករំលែក៖

កម្លាំងទាហានណាតូជាង៨ពាន់នាក់ បានបញ្ជូនទៅជាប់ព្រំដែនប្រទេសរុស្ស៊ី ក្នុងចំណោមទាហានទាំងអស់នោះមាន ប្រមាណ ៧០០នាក់ជាកម្លាំងទាហានជើងទឹកវាយឡើងគោករបស់អង់គ្លេស និងទា ហានអាមេរិករាប់ពាន់នាក់ ដែលមានវត្តមាន នៅភាគខាងជើងប្រទេសន័រវេស មាន ចម្ងាយពីរុស្ស៊ីប្រមាណតែ ១៦០-៣០០ គីឡូម៉ែត្រតែប៉ុណ្ណោះ។

កម្លាំងទាហានរបស់ណាតូ បញ្ជូនទៅកាន់តំបន់ជាប់ប្រទេសរុស្ស៊ីដើម្បីហ្វឹកហាត់ សម្រាប់ធ្វើសង្គ្រាមនៅប៉ូលខាងជើងផែនដីដែលមានសីតុណ្ហភាពទាប ក្រោមសូន្យ អង្សាសេ។ នៅក្នុងតំបន់ព្រំដែនដែលណាតូ បញ្ជូនទាហានទៅក្បែរនៅក្នុងទឹកដីរុស្ស៊ី វិញ រស្ស៊ីបានដាក់ទាហាននៅទីនោះរួចជាស្រេចប្រមាណ ៣០ពាន់នាក់ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីណាតូ។

ការធ្វើសមយុទ្ធរបស់ណាតូមានឈ្មោះថា Joint Viking 2017 ដោយមានការចូលរួមពីកម្លាំងទាហានអង់គ្លេស អាមេរិក ន័រវេស សមយុទ្ធយោធាអូសបន្លាយរហូតដល់ថ្ងៃទី១៥ ខែមីនា ទើបបញ្ចប់។ តាមសារព័ត៌មានន័រវេសការធ្វើសមយុទ្ធនោះ មានគោល ដៅបង្កើនសមត្ថភាពជួយការពារដែន អធិបតេយ្យភាពរបស់ប្រទេសន័រវេសគេចផុតពីការវាយប្រហាររបស់រុស្ស៊ី។

កម្លាំងទាហានខាងលើនឹងហ្វឹកហាត់សមទៅនឹងអាកាសធាតុត្រជាក់នៅក្នុង តំបន់ Finnmark ស្ថិតនៅភាគខាងកើត ប្រទេសន័រវេស។ នៅក្នុងយុទ្ធសាស្ត្រនៃការ ធ្វើសមយុទ្ធ ក្នុងគោលដៅការពារប្រទេស ជាសម្ពទ្ធមិត្តណាតូចំពោះការពង្រីកអំណាច របស់រុស្ស៊ី។ កាលពីខែកញ្ញា ឆ្នាំ២០១៦ រុស្ស៊ីក៏បានធ្វើសមយុទ្ធនៅជាប់ព្រំដែន ន័រវេស បង្កក្តីបារម្ភយ៉ាងខ្លាំង។

សារព័ត៌មានអង្គគ្លេសបានផ្សាយថា ទីក្រុងមូស្គូកំពុងតែខិតខំពង្រីកអំណាច របស់ខ្លួនដើម្បីគំរាមកំហែងដល់ប្រទេស អឺរ៉ុបខាងកើត។ កន្លងមករុស្ស៊ីក៏បានបញ្ជូន កម្លាំងទាហាន និងអាវុធជាច្រើនទៅកាន់ព្រំដែនជាប់អឺរ៉ុបផងដែរ។

ក្រៅពីអង្គការណាតូ ប្រទេសជាច្រើននៅអឺរ៉ុបក៏បានខិតខំបង្កើនសមត្ថភាពការពារដោយខ្លួនឯងផងដែរ។ តាមការអះអាង របស់រដ្ឋមន្ត្រីការពារជាតិស៊ុយអែត ការ បំពេញកាតព្វកិច្ចយោធាជាចំណែកមួយនៃបង្កើនសមត្ថភាពយោធារបស់ប្រទេស។ នៅពេលដែលបរិបទសន្តិសុខប្រែប្រួល យុវជនស៊ុយអែត ទាំងស្រីទាំងប្រុសកើតក្រោយឆ្នាំ១៩៩៩ ត្រូវបំពេញកាតព្វកិច្ច យោធា១១ខែ ជាចាំបាច់មិនមែនឈរលើគោលការណ៍ស្ម័គ្រចិត្តដូចពីមុនទៀតទេ។ ព្រោះស៊ុយអែតគ្មានកម្លាំងយោធាគ្រប់គ្រាន់។

សម្រាប់លោករដ្ឋមន្រ្តីរុស្ស៊ី បានពង្រីក មហិច្ឆតាយោធាជាលំដាប់ តាំងពីឆ្នាំ២០១៤ មកម៉្លេះ ហើយម៉ូស្គូហ៊ានដល់ទៅប្រើអំពើហិង្សាដើម្បីសម្រួលប្រយោជន៍ខ្លួន។ រុស្ស៊ី ចាប់យកតំបន់គ្រីមេ បង្កើនលំហាត់យោធាក្នុងតំបន់កាន់តែជិតស៊ុយអែត នាវាមុជទឹកយោធារុស្ស៊ីមិនស្គាល់អត្តសញ្ញាណមួយបានរុលចូលដល់ដែនទឹកជិតក្រុងស្តុកខុមទៀតផង។

តាំងពីឆ្នាំ២០១៥ មក រដ្ឋាភិបាលស៊ុយ អែត បានយល់យ៉ាងច្បាស់ថា ខ្លួនគ្មាន សមត្ថភាព និងគ្មានឆន្ទៈនយោបាយដក ខ្លួនឆ្ងាយពីជម្លោះក្នុងតំបន់បានទេ ទើប សម្រេចចិត្តបំពាក់កម្លាំងយោធា និងអាវុធឡើងវិញព្រមទាំងបង្កើនថវិកាយោធាបន្ថែម ១.១០០លានអឺរ៉ូ សម្រាប់រយៈពេលពីឆ្នាំ ២០១៦-២០២០។ ស៊ុយអែតក៏បានបញ្ជូន យោធាទៅប្រចាំការនៅកោះGotland មូលដ្ឋានយោធាដែលស៊ុយអែតបានបិទចោលតាំងពីជាង១០ឆ្នាំមកហើយ។

បើតាមរបាយការណ៍ភូមិសាស្ត្រយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលវិភាគនយោបាយ អាមេរិក ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០១៥ ឲ្យដឹងថា រុស្ស៊ីទំនងជាបានបង្វឹកបង្ហាត់យោធា ៣.៣០០០នាក់ សម្រាប់ទៅឈ្លានពានលើតំបន់បរទេសផ្សេងៗ រាប់ទាំងកោះរបស់ស៊ុយអែតមួយផង៕

Nato (2) Nato (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print