អាវុធហត្ថខណ្ឌដូនពេញ ចុះបង្រ្កាបគ្រឿងញៀននៅផ្លូវរថភ្លើង ឃាត់ខ្លួនមនុស្ស១នាក់ គ្រឿងញៀន១៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំង ការិយ៉ាល័យគ្រឿងញៀនក្រុង បានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយ នៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប ជាលទ្ធផល ឃាត់ខ្លួនមនុស្ស១នាក់ក្នុងនោះដកហូតគ្រឿងញៀនចំនួន១៣កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។

ប្រតិបិត្តការនេះបានធ្វើឡើងវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១០ខែមិនា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះច្រេង រ៉ុង ភេទប្រុស អាយុ១៤ឆ្នាំទីកន្លែងស្នាក់នៅមិនពិតបាកដ ។

ប្រតិបត្តិការនោះដឹកនាំដោយ លោកថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ និងដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន១នាក់និងវត្ថុតាងថ្នាំញៀនចំនួន១៣កញ្ចប់តូច,រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។

បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាម    និតិវិធី៕ ស តារា 

...

Capture1 Capture2 Capture3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print