តុលាការរដ្ឋធម្មនុញ្ញបានចេញសេចក្តី សម្រេចចុងក្រោយ ដោយរក្សាការសម្រេច របស់សភា កាលពីខែធ្នូ ឆ្នាំ២០១៦ ពីការ ចោទប្រកាន់ទោសទៅលើលោកស្រី Park Geun Hye ។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា លោកស្រី Park Geun Hye ត្រូវបានដកហូតតំណែងជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែមីនា ក្រោយរយៈពេល ៩២ថ្ងៃ ដែលសភាបានសម្រេចចោទ ប្រកាន់ទោសទៅលើលោកស្រីពាក់ព័ន្ធ នឹងអំពើពុករលួយ។
តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបាន បញ្ជាក់ថា លោកស្រី Park Geun Hye និង មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនជាប់ពាក់ព័ន្ធនឹង មូលនិធិនយោបាយបង្កឲ្យមានវិវាទយ៉ាង ខ្លាំងនៅក្នុងប្រទេស។ ទន្ទឹមនឹងនោះ តុលាការធម្មនុញ្ញបានបញ្ជាក់ថា លោកស្រី Park Geun Hye បានបំពានច្បាប់នៅពេល ដែលអនុញ្ញាតឲ្យលោកស្រី Choi ដែល មិនមានតំណែងអ្វីនៅក្នុងឆាកនយោបាយ តែបានជ្រៀតជ្រែកចូលកិច្ចការដឹកនាំ ប្រទេសរបស់ប្រធានាធិបតី។
តុលាការរដ្ឋធម្មនុញ្ញសង្ឃឹមថា សេចក្តី សម្រេចនេះនឹងជួយបញ្ចប់ស្ថានភាពបែក បាក់នយោបាយនៅក្នុងប្រទេស ។ ក្នុង រយៈពេល៦០ថ្ងៃក្រោយការសម្រេចរបស់ តុលាការធម្មនុញ្ញដកហូតតំណែងប្រធានា ធិបតីជាផ្លូវការប្រទេសនេះមានរយៈពេល ៦០ថ្ងៃក្នុងការរៀបចំបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី។ នៅពេលនេះដែរ ប្រធានាធិបតីចាំផ្ទះ លោក Hwang Kyo Ahn នឹងបន្តរក្សាតំណែងប្រធានាធិបតីដឹក នាំប្រទេសជាតិ ជាបន្តរហូតមានប្រធានា ធិបតីថ្មីមកជំនួស។
ជាមួយនឹងសេចក្តីសម្រេចរបស់តុលាការ លោកស្រី Park Geun Hye ត្រូវដកហូត តំណែង និងតួនាទីទាំងអស់។ លោកស្រី Park Geun Hye បានក្លាយជាប្រធានាធិបតី កូរ៉េខាងត្បូងទីមួយដែលត្រូវដកហូត តំណែងពេលកំពុងកាន់អំណាចដោយសារ តែរឿងអាស្រូវពុករលួយ។
លោកស្រី Park Geun Hye អាយុ៦៤ឆ្នាំ រងការចោទប្រកាន់អនុញ្ញាតឲ្យមិត្តភក្តិ គឺ លោកស្រី Choi Soon Sil ជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់រដ្ឋដោយដាក់គំនាប ទៅលើក្រុមហ៊ុនធំៗនៅក្នុងប្រទេសឲ្យ បរិច្ចាគប្រាក់សម្រាប់អង្គការក្រៅរដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោកស្រី Choi ។
លោកស្រី Park Geun Hye មិនបាន សារភាពថា ខ្លួនធ្វើខុសនោះឡើយ ប៉ុន្តែ លោកស្រីបានសុំទោសពីទំនាក់ទំនងរបស់ លោកស្រីនិងមិត្តភក្តិបង្កឲ្យមានរឿងអាស្រូវ ទ្រង់ទ្រាយធំធ្វើឲ្យពលរដ្ឋរាប់សិបមឺុននាក់ ដង្ហែក្បួនបាតុកម្ម។ នៅពេលនេះដែរចំនួន ពលរដ្ឋកូរ៉េខាងត្បូង
គាំទ្រលោកស្រីដល់ តែ៤-៥ភាគរយប៉ុណ្ណោះ។
វិបត្តិនៅកូរ៉េខាងត្បូងចាប់ផ្តើមនៅខែ តុលា ឆ្នាំ២០១៦ ក្រោយពេលប្រព័ន្ធផ្សព្វ ផ្សាយរបស់កូរ៉េខាងត្បូងលាតត្រដាងពីការ កេងប្រវ័ញ្ចអំណាច ដើម្បីប្រយោជន៍ផ្ទល់ ខ្លួនរបស់លោកស្រីប្រធានាធិបតី និង មិត្តភក្តិ។ មកទល់ពេលនេះពលរដ្ឋកូរ៉េ ខាងត្បូងជាង៧០ភាគរយគាំទ្រឲ្យដក តំណែងប្រធានាធិបតីពីលោកស្រី Park Geun Hye៕
ប្រែសម្រួល៖ ម៉ែវ សាធី