អាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន ដកហូតថ្នាំ១៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដកហូតបានថ្នាំញៀន១៩កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ និងថវិកាមួយចំនួន ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅត្រង់ចំណុចវត្តបាក់ខែង ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា

មន្ត្រីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គក់ សៅភារុណ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះបន្ទាប់ពីកម្លាំងអាវុធហត្ថ និងប្រជាការពារខណ្ឌ បានឃើញជនសង្ស័យ ក៏ឃាត់ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញថ្នាំញៀក្រាមពណ៌សថ្លា ១៩កញ្ចប់ ដែលជនសង្ស័យបានរក្សាលាក់ទុក ក្នុងបំណងយកទៅជួញដូរ ព្រមទាំងដកហូតម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FN-9116 រួមនិងថវិកា១២០០ដុល្លារ ប្រាក់រៀល១៤ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងវត្ថុតាង ត្រូវបាននាំខ្លួនមកសាកសួរ នៅទីបញ្ជាកា រមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ

...

image2 image1 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print