រថយន្តដឹកកម្មករ និងរថយន្ត២គ្រឿងទៀតបុកតកន្ទុយគ្នា រងរបួស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ទាំងព្រឹក ខណះមានរថយន្ត៣គ្រឿងបុកតកន្ទុយគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយកម្មការិនី២នាក់ រងរបួស កាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០១៧លើកំណាត់ផ្លូវជាតិ លេខ១នៅចន្លោះគីឡូម៉ែត្រ ១៣៤/១៣៥ស្ថិតនៅភូមិ សាមគ្គី  សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា កម្មការិនីដែលរងរបួសមានឈ្មោះ តុក ពិសី អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្របែកប្រហោងឃុំតាសួសស្រុកស្វាយជ្រំនិងឈ្មោះស្រីទូចអាយុ២៧ឆ្នាំមានទីលំនៅភូមិដូនលាបឃុំគោកព្រីងស្រុកស្វាយជ្រំ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ  ស្លាកលេខ ភ្នំពេញ ៣C ៦៦៦៨អ្នកបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះហេតុ ខណះធ្វើដំណើរទិសដៅពី លិចទៅកើត មកដល់កន្លែងកើតហេតុខាងលើក៏ទៅបុករថយន្តម៉ាកសាំយ៉ុង 15កៅអី ពីក្រោយ ស្លាកលេខ ភ្នំពេញ ២S ៤៤៩៧ពណ៌ សំបកឥឡឹក រថយន្តខូចឈប់នៅអេបជញ្ចើមផ្លូវខាងត្បូងបែរមុខទៅកើត ដែល សាងកម្មករឡើងរថយន្តមួយទៀត  បើកបរឈ្មោះ   អន ផែ  ភេទប្រុស អាយុ 33 ឆ្នាំ មុខរបរ អ្នកបើកបរ  រស់នៅភូមិ ដូនលែប ឃុំគោកព្រីង  ស្រុកស្វាយជ្រុំ   រួចរថយន្តសាំយ៉ុងនេះទៅបុកគូទរថយន្តមួយទៀត   បឺស 25កៅអី ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស លឿង  ស្លាកលេខ ព្រៃវែង ៣A ០៣៩២បើកបរដោយឈ្មោះ គង់ សំអាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិ ដូនលែប ឃុំ គោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពេញទំហឹងបណ្ដាលអោយមានការភ្ញាក់ផ្អើលនិងរងរបួសកម្មការិនី២នាក់ផងដែរ។

ក្រោយមកប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមននិងធ្វើការវាស់វែងព្រមទាំងអូសយករថយន្តទាំង៣មកកាន់អធិការដ្ឋាននគរបាលសនរុកដោះស្រាយពេលក្រោយ។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ: ដោយសារតែអ្នកបើកបររថយន្តបែនខ្វះការប្រុងប្រយ័ត្ន ទើបជួបគ្រោះថ្នាក់ចរាចរណ៏កើតឡើងបែបនេះ  ៕

9f2e517f-d248-44e7-bf68-42a5c6ffc295 944b03c8-6608-4128-89cf-728b2bcd30be

...

1571984e-2243-43df-a7b0-c57a46c2626e b6f2479c-9766-4dde-9e91-25e046349732 d88032c1-0620-4ef5-a1d3-70cb9ad158d7 dbf4788e-572f-48c2-8a0b-77136690a5e6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print