ខេត្តកោះកុង ៖ ករណីគ្រោះចរាចរណ៍ដែលបង្កឡើងដោយរថយន្តកៃច្នៃ បើកបុកគោយន្ត បណ្តាលឲ្យមនុស្សពីរ នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុងភ្លាមៗ ខណៈអ្នកបង្កហេតុបាន រត់គេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុច លើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តកែច្នៃពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2D-0281 បានបើក បុកពីក្រោយគោយន្ត ដែលមានអ្នករួមដំណើរចំនួនពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុងដើម្បីសង្គ្រោះបន្ត ។ ដោយឡែកអ្នកបើកបររថយន្ត កែច្នៃបានរត់គេចខ្លួនបាត់ ៕ ជាយក្រុង
...