អត្តពលិកជនពិការកម្រិតខ្ពស់៥៧នាក់មកប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកដំបូងរបស់ខ្លួនក្នុងគោលបំណងសម្រាំងយកកីឡាករកីឡាការិនីដែលមានសមត្ថភាពនិងទេពកោសល្យពិតប្រាកដសម្រាប់ហ្វឹកហាត់ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើក ទី៩នៅប្រទេសម៉ាឡេស៊ី ។

លោក យី វាសនា អគ្គលេខាធិការគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យ ដឹងថា កម្មវិធីប្រកួតកីឡាអត្តពលកម្មកម្រិតជាតិសម្រាប់ជនពិការនាព្រឹកនេះសំដៅរកឲ្យឃើញនូវសមត្ថភាពបច្ចេកទេសពិតប្រាកដ ក្រោយពីការធ្វើតេស្តបឋមនាពេលកន្លងទៅ។ ដូច្នេះថ្ងៃនេះគឺជាការធ្វើតេស្តចុងក្រោយទៅតាមប្រភេទពិការនីមួយៗដើម្បីយកអ្នកដែលពូកែចូលជំរំប្រមូលផ្តុំហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍អាស៊ាប៉ារ៉ាហ្គេមលើកទី៩នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា ចំពោះការប្រកួតចំនួនពីរថ្ងៃនេះគឺប្រភេទ ពិការដូចជា T11 បុរស-នារីវិញ្ញាសា ១០០ម៉ែត្រ, T44 បុរស-នារី វិញ្ញាសា១០០ ម៉ែត្រ, T46/47 វិញ្ញាសា១០០ម៉ែត្រ, T52/ 54 បុរស-នារីវិញ្ញា១០០ម៉ែត្រ, T46បុរស វិញ្ញាសា១៥០០ម៉ែត្រ, T53/54បុរស វិញ្ញាសា១៥០០ម៉ែត្រ និង T11 បុរស នារី វិញ្ញាសា ២០០ម៉ែត្រ ហើយការប្រកួតនេះ មានដូចជារត់ប្រណាំង និងជិះរទេះ ។

លោកនីហ្ស៊ីយ៉ាម៉ា ណាអូគិ តំណាងអង្គការបេះដូងមាសប្រចាំនៅកម្ពុជាបានឲ្យដឹងថា អង្គការរបស់លោកនឹងការបន្តជួយ ដល់ជនពិការកម្ពុជារហូត ក្នុងគោលដៅ ជំរុញឲ្យជនពិការកម្ពុជាមានលទ្ធភាពចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម និង អូឡាំពិកប៉ារ៉ាហ្គេមឆ្នាំ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន និងបន្តដល់ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ។

លោក យី វាសនាបានបញ្ជាក់បន្ថែមថា ចំពោះការប្រកួតជើងឯកថ្នាក់ជាតិនេះ មិនមែនធ្វើតែវិញ្ញាសាកីឡាអត្តពលកម្មនោះទេ យើងនឹងធ្វើគ្រប់វិញ្ញាសាកីឡាទាំងអស់ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានត្រៀមរួចហើយនោះ ៕ សារីម

...

sarim (1) sarim (2) sarim (4) sarim (5) sarim (3) sarim (7) sarim (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print