ការសម្រេចយកឈ្មោះកីឡាករល្បីបំផុតលើពិភពលោក Cristiano Ronaldo ដាក់ ឈ្មោះឲ្យអាកាសយានដ្ឋានអន្តរជាតិ Madeira បង្កឲ្យមានវិវាទផ្ទៃក្នុងជួររដ្ឋាភិបាលព័រទុយហ្គាល់។
ដើម្បីលើកកម្ពស់ការចូលរួមរបស់ កីឡាករ រ៉ូ ណាល់ដូ ដែលបានជួយឲ្យ ប្រទេសជាតិមានមុខមាត់ដោយដណើ្តមបានពានរង្វាន់ Euro ២០១៦។ អភិបាល ក្រុង Madeira លោក Miguel Albuquerque បានអនុម័តទៅលើគម្រោងខាងលើ ដោយប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Madeira ទៅជា Cristiano Ronaldo Airport ។
ក្រោយពីពន្យារពេលជាច្រើនលើក រួចមក ការផ្លាស់ប្តូរឈ្មោះនេះនឹងប្រព្រឹត្តទៅនៅចុងខែមីនា។ ក្រោយការប្រកួតមិត្ត ភាពរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជួបជាមួយក្រុមស្វុីស នៅពហុកីឡដ្ឋាន Funchal ក្នុងតំបន់ Madeira ហើយក៏ជា ស្រុកកំណើតរបស់កីឡាករ រ៉ូ ណាល់ដូ ផងដែរ។ ពិធីប្តូរឈ្មោះនោះដែរក៏មានការចូលរួមពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ទៀតផង។
សារព័ត៌មាន Publico បានដកស្រង់ សម្តីរដ្ឋមន្ត្រីក្រសួងផែនការ និងហេដ្ឋា រចនាសម្ព័ន្ធ លោក Pedro Marques បានស្នើឲ្យបើកការស្រាវជ្រាវតាមផ្លូវច្បាប់ពី គម្រោងខាងលើ ហើយស្នើពន្យល់ឲ្យ បានច្បាស់ពីការប្តូរឈ្មោះនោះ។ ពលរដ្ឋនៅក្នុងតំបន់នោះបានប្រឆាំងនៅនឹងការ ប្តូរឈ្មោះអាកាសយានដ្ឋានខាងលើ ហើយពលរដ្ឋខ្លះបានបង្ហាញក្តីបារម្ភថា ក្រោយពេលដែលប្តូរអាកាសយានដ្ឋាន មន្ត្រីក្នុងតំបន់អាចប្តូរកោះ Madeinra ទៅជាកោះ រ៉ូ ណាល់ដូ ទៀតនៅពេលអនា គតក៏ថាបាន៕
ប្រែសម្រួល៖ ម៉ែវ សាធី