ភ្នំពេញ៖ នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌដូនពេញបានដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងហាងកាហ្វេInternetមួយកន្លែងដែលបង្កប់ល្បែងស៊ីងភ្នាល់បាល់តាមប្រពន្ធInternetផងដែរ។
ការចុះបង្ក្រាបទីតាំងខាងលើនេះធ្វើឡើងនៅចំណុចហាងកាហ្វេយីហោ ស៊ីខេ Internet24h ស្ថិតតាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ស តារា
...