រដ្ឋអាជ្ញាទាំងអស់ដែលតែងតាំងដោយលោក អូបាម៉ា ត្រូវបង្ខំឲ្យលាលែងពីតំណែង

ចែករំលែក៖

សកម្មភាពមួយដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១០ ខែមីនា បានស្នើដល់រដ្ឋអាជ្ញាទាំងអស់ដែលបានតែងតាំង ដោយអតីតប្រធានាធិបតី អូបាម៉ា ត្រូវតែលាលែងចេញពីតំណែងជាបន្ទាន់។

រដ្ឋអាជ្ញា Preet Bharara ដែលបានជ្រើស រើសតែងតាំងដោយអតីតប្រធានាធិបតី អូបាម៉ា ត្រូវបានស្នើឲ្យចុះចេញពីតំណែងជាបន្ទាន់។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិកលោកស្រី Sarah Flores បានបញ្ជាក់ថា «ក្រសួងយុត្តិធម៌បានស្នើឲ្យព្រះរាជអាជ្ញាទាំង៤៦រូប ដែលបានតែងតាំងដោយអតីតប្រធានាធិបតី អូបាម៉ា ត្រូវដាក់លិខិតសុំលាលែងចេញពីតំណែងដើម្បីធានាដល់ការផ្ទេរ អំណាចពេញលេញ»។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម រដ្ឋអាជ្ញាទាំង៤៦រូប ដែលបង្ខំឲ្យចុះចេញពី តំណែងនោះ មានទាំងលោក Preet Bharara រដ្ឋអាជ្ញាមកពីរដ្ឋ Manhattan ដែលពី មុនមកលោក ត្រាំ ធ្លាប់ស្នើឲ្យរក្សាតំណែង ដដែល។ ក្នុងពេលជាមួយគ្នានោះ គឺមិនទាន់ដឹងពីជោគវាសនារបស់រដ្ឋអាជ្ញា Rod Rosenstein និង Dana Boente ដែលលោក ត្រាំ បានជ្រើសរើសឲ្យកាន់ តំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ត្រូវបានដកហូតតំណែងដែរឬទេ?។

ការសម្រេចដកតំណែងរដ្ឋអាជ្ញាមិន មែនជារឿងថ្មីនោះឡើយ នៅក្នុងរដ្ឋការ ដែលដឹកនាំដោយប្រធានាធិបតីមុនក៏បានធ្វើ ដូច្នេះដែរ គឺត្រូវតែមានការផ្លាស់ប្តូរដើម្បី ជួយដល់រដ្ឋាភិបាលថ្មីមានការដឹកនាំទៅយ៉ាងរលួន។ ប៉ុន្តែការដកតំណែងធ្វើឡើង សន្សឹមៗ ម្តងម្នាក់មិនមែនធ្វើឡើងក្នុង ពេលតែមួយដូចជាពេលនេះឡើយ។ ការសម្រេចខាងលើក្រោយពេលដែលតុលាការអាមេរិកបានរារំាងច្បាប់របស់ប្រធា នាធិបតី ដូណាល់ ត្រាំ ដែលបានហាមប្រាម ពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិក៕

omaba

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print