ជនជាតិចិនតៃវ៉ាន់ម្នាក់ លួចបង្ហោះម៉ាស៊ីន Drone ថតទិដ្ឋភាពព្រះបរមរាជ្យវាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាប៉ុស្តិ៍ជ័យជំនះ និងកម្លាំងសន្តិសុខខណ្ឌដូនពេញ សហការគ្នាឃាត់ខ្លួន បុរសអ្នកទេសចរជនជាតិចិន តៃវ៉ាន់ម្នាក់ ខណៈដែលបុរសរូបនេះ បានប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះថតយកទិដ្ឋភាពមួយចំនួននៅបរិវេណព្រះ បរមរាជវាំង ។

ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២  ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចសួនច្បារខាងមុខព្រះបរមរាជវាំងផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនបរទេសដែលឃាត់ខ្លួននោះឈ្មោះTsao Cheng Hsiang ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅសណ្ឋាគារឡឺប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក និងកាន់លិខិតឆ្លងដែនលេខ៣១៣១៦៤៦២២ ត្រូវបានដកហូរម៉ាស៊ីនប្រភេទ Drone មួយគ្រឿង បំពាក់កាម៉ារ៉ាម៉ាក DJi inspirepro ពណ៌ខ្មៅ និងតេឡេកាម៉ារ៉ាបញ្ជា០២គ្រឿង ជើងកាម៉ារ៉ាថតរូប០១គ្រឿង វ៉ាលីសសំរាប់ដាក់សម្ភារ១។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនតៃវ៉ាន់ម្នាក់នោះពេលមក ដល់ចំណុចកើតហេតុបានបើកកាបូបយកម៉ាស៊ីន Drone បំពាក់កាមរ៉ាបង្ហោះថតចាប់រូបភាព និងទិដ្ឋភាពតំបន់ព្រះបរមរាជវាំងដែលជាតំបន់ហាមឃាត់នោះ ដោយឃើញដូច្នេះ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងសន្តិសុខខណ្ឌបានសហការគ្នាចាប់ឃាត់នាំមកសួរនាំប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ខណ្ឌដូនពេញ រួចបញ្ជូនបន្តទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធី ៕

6db75597-c6d0-47cf-8915-9f30b80563b7 a2a4f6fa-c406-4b34-b2f4-194d2c2c9fde

ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print