សម្តេច ហេង សំរិន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងគ្រប់គ្រងការវិនិយោគសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា វេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី ១៣ ខែមីនានេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងគ្រប់គ្រងការវិនិយោគសាធារណៈ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះមានគណៈប្រតិភូសភា មកពីប្រទេសវៀតណាម ឡាវ មីយ៉ាម៉ា និងកម្ពុជា សំដៅរិះរកយុទ្ធសាស្ត្រ និងយន្តការគន្លឹះ ដើម្បីធានាបាននូវការប្រើប្រាស់ថវិកាជាតិ និងវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយៈលើកកម្ពស់តួនាទី តាមដានត្រួតពិនិត្យរបស់សភា អាជ្ញាធរជាតិសវនកម្ម និងការចូលរួមពីប្រជាពលរដ្ឋ។ សិក្ខាសាលានេះក៏មានគោលបំណងផ្តល់កាលានុវត្តភាពមួយដ៏សំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំងបួន គឺកម្ពុជាវៀតណាម ឡាវ មីយ៉ាន់ម៉ា សំដៅធានាថែរក្សាឲ្បបានគង់វង្សនូវសុខសន្តិភាព និងស្ថិរភាព ទាំងក្នុងកម្រិតតំបន់ និងសកលលោក៕

...

IMG_7459IMG_7460IMG_7461IMG_7462IMG_7463IMG_7464IMG_7465

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print