កីឡាករ ហែល វ៉ា រងស្នៀតកែង និងនាគវ័ធកន្ទុយពីជ័យ ប៊ុនសង់ ធ្វើឲ្យហែល វ៉ា សន្លប់ត្រឹមទឹកទី២

ចែករំលែក៖

ភ្នំពេញ៖ ជំនួបប្រកួតកីឡាប្រដាល់គុន ខ្មែររវាងកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិប គីសែមានឫទ្ធិអាជ្ញាធរជាតិអាវុធគីមីជាមួយ នឹងកីឡាករ ហែល វ៉ា មកពីក្លិបឃ្លាំងមឿង កីឡា ខេត្តពោធិ៍សាត់ បានធ្វើឲ្យទស្សនិកជនមានអារម្មណ៍ព្រឺព្រួចយ៉ាងខ្លាំងក្រោយពីការប្រើស្នៀតនាគវ័ធកន្ទុយរបស់ជ័យ ប៊ុនសង់ ទៅលើហែល វ៉ា ធ្វើឲ្យលោកអាជ្ញា កណ្តាលរាប់ហែល វ៉ា ដល់៨ម្តងនៅចុងទឹក ទី១កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ TIFFI ARINA។

ក្នុងឋានៈជាគូពិសេសប្រចាំសប្តាហ៍ របស់សង្វៀននេះកីឡាករ ហែល វ៉ាបាន ចំណាយកម្លាំងច្រើនតែមិនទទួលបាន ផលល្អទេសម្រាប់ការវាយបកទៅលើ ជ័យ ប៊ុនសង់ វិញនោះ។ យ៉ាងណាការប្រកួត របស់ពួកគេទាំង២នាក់ពិតជាធ្វើឲ្យអ្នកគាំទ្រ រន្ធត់ចិត្តម្តងៗនៅពេលជ័យ ប៊ុនសង់ វាយ សន្ធាប់ដោយស្នៀតជង្គង់ កែង ជើងទាត់ សំដៅលើចំណុចខ្សោយរបស់ ហែល វ៉ា។ មហិច្ឆតារបស់កីឡាករ ហែល វ៉ាទាមទារ រកឱកាសវាយសងតាមស្មើពិន្ទុជ័យ ប៊ុន សង់ក្នុងទឹកទី២វិញក្រោយពីប៊ុនសង់ប្រើស្នៀតនាគវ័ធកន្ទុយធ្វើឲ្យអាជ្ញាកណ្តាល រាប់ដល់៨ម្តង ។

ការព្យាយាមរបស់កីឡាករហែល វ៉ាត្រូវ បរាជ័យដោយស្នៀតវាយកែងរបស់ជ័យ ប៊ុន សង់ត្រូវចំធ្គាមខាងឆ្វេងបណ្តាលឲ្យហែល វ៉ាដួលសន្លប់នៅចុងទឹកទី២។ ការដួល សន្លប់របស់កីឡាករ ហែល វ៉ា នេះត្រូវបានគណៈកម្មការរៀបចំការប្រកួតសន្យាជា មួយទស្សនិកជនថា នឹងរៀបចំឲ្យពួកគេ បានជួបប្រកួតគ្នាម្តងទៀតក្នុងនាមជាគូ សងសឹក ។

ក្រៅពីការប្រកួតរបស់កីឡាករ ហែល វ៉ា និងកីឡាករ ជ័យ ប៊ុនសង់ ខាងលើនេះ កីឡាករ ចៅ ផលឌឿ មកពីក្លិបសំរោងកោង កីឡាខេត្តបាត់ដំបងបានចាញ់ក្រោមថ្វីដៃកីឡាករ ឡៅ ផានាថ មកពីក្លិបមកុដរាជ សីហ៍ដោយមិនអស់ចិត្ត។ ជាមួយគ្នានោះ ដែរកីឡាករ សយ សុខ មកពីពន្លឺវិបុលដារិទ្ធ ពោធិ៍សែនជ័យបានសន្លប់ក្រោមថ្វីដៃ កីឡាករ ស៊ុំ សុខឡេង មកពីក្លិបសាលវ័ន្ត កីឡាក្នុងទឹកទី៣ និងកីឡាករ លីន សុវណ្ណារ៉ា មកពីក្លិបបុរីរាជសីហ៍មានរិទ្ធបានបោះបង់ការប្រកួតដោយសារតែរបូតសន្លាក់ឆ្អឹងដៃ៕ សារីម

...

sarim (3) sarim (1) sarim (2) sarim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print