ភាគីជប៉ុនបានផ្តល់ស្នាមមេដៃលោក គីម ជុងណាម ដល់ភាគីម៉ាឡេស៊ីដើម្បី ត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីអត្ត សញ្ញាណរបស់លោក គីម ជុងណាម។
កាលពីថ្ងៃទី១២ ខែមីនា ប្រភពព័ត៌ មានបានឲ្យដឹងថា ជប៉ុនបានផ្តល់ស្នាមមេ ដៃសម្រាប់បំពេញការស្រាវជ្រាវពាក់ព័ន្ធ នឹងការស្លាប់ពលរដ្ឋកូរ៉េខាងជើងនៅ អាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡា ឡាំពួរប្រទេសម៉ាឡេស៊ី ដែលគេចាត់ទុក ថា ជាលោកគីម ជុងណាម បងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន។
ប្រភពព័ត៌មានបានឲ្យដឹងថា ឯកសារ ទាំងឡាយដែលជប៉ុនមានពាក់ព័ន្ធនឹង លោកគីម ជុងណាម ក្រោយពេលរដ្ឋាភិ បាលជប៉ុនធ្លាប់បានចាប់ខ្លួនលោក គីម ជុងណាម កាលពីឆ្នាំ២០១១ នៅអាកាស យានដ្ឋានទីក្រុងនៃរ៉ាតា ជាយក្រុងតូក្យូ ប្រទេសជប៉ុន ដោយលោកគីម ជុងណាម ចូលក្នុងប្រទេសជប៉ុនដោយលិខិតឆ្លង ដែនក្លែងក្លាយ។ នៅពេលនោះលោក គីម ជុងណាម បាននិយាយទៅកាន់មន្ត្រីជប៉ុន ថា លោកចង់ទៅទស្សនកិច្ចរមណីយដ្ឋាន Disneyland នៅទីក្រុងតូក្យូ។
សកម្មភាពខាងលើរបស់ជប៉ុនបង្ហាញ ឲ្យឃើញថា ប្រទេសនេះបានជួយដល់ សកម្មភាពស្រាវជ្រាវពាក់ព័ន្ធនឹងការស្លាប់ របស់លោកគីម ជុងណាម ដោយសារធាតុ គីមី ដែលអន្តរជាតិហាមឃាត់។ ការស្លាប់ នោះត្រូវបានគេចាត់ទុកថា រដ្ឋាភិបាលកូរ៉េ ខាងជើងជាអ្នកនៅពីក្រោយការស្លាប់ របស់គីមជុងណាម ។
នៅពេលនេះអាមេរិក និងប្រទេសមួយ ចំនួនបានបង្កើនការការពារដល់គ្រួសារ លោកគីម ជុងណាម ដោយខ្លាចក្លាយជា គោលដៅសម្លាប់បន្តទៀតរបស់រដ្ឋាភិបាល កូរ៉េខាងជើងក្នុងការផ្តាច់ពូជ អ្នកដែល មានសកម្មភាពប្រឆាំង និងគំរាមកំហែង ដណ្តើមអំណាចនៅកូរ៉េខាងជើង។
ចំណែករដ្ឋាភិបាលកូរ៉េខាងជើងវិញ បានប្រកាន់នៅគោលជំហរថា ការស្លាប់ទាំង នោះមិនពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះ ឡើយ ហើយការស្លាប់នោះដោយសារគាំង បេះដូចលើសឈាម និងទឹកនោះផ្អែម។ កូរ៉េខាងជើងបានបញ្ជាក់ទៀតថា ប្រសិន បើប្រើប្រាស់សារធាតុគីមីវាយប្រហារនោះ ស្ត្រីទាំង២នាក់ដែលចូលរួមវាយប្រហារ នោះនឹងត្រូវស្លាប់ដោយសារធាតុគីមីនោះ ដែរដោយអ្នកទាំងពីរបានកាន់វាដោយផ្ទាល់ ម្តេចមិនឃើញមានផលប៉ះពាល់អ្វី?
ការស្លាប់របស់លោកគីមជុងណាមត្រូវ បានរដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថាជា សកម្មភាពនយោបាយ ហើយភាគីម៉ាឡេសីុ បានរួមដៃជាមួយសត្រូវរបស់កូរ៉េខាងជើង គឺកូរ៉េខាងត្បូង ដើម្បីទម្លាក់កំហុសទៅឲ្យ កូរ៉េខាងជើង។
សកម្មភាពខាងលើបានធ្វើឲ្យប្រទេស ទាំងពីរប្រឈមមុខតានតឹងដាក់គ្នា ដោយ បណ្តេញមន្ត្រីការបរទេសចេញពីប្រទេស របស់ខ្លួនរៀងៗខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចាប់ពលរដ្ឋប្រទេសទាំងពីរធ្វើជា ចំណាប់ខ្មាំងទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី