រថយន្តក្រុងបុកហ្វូងមនុស្សចូលរួមពិធីបុណ្យនៅហៃទីស្លាប់និងរបួសជាង៥០នាក់

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស ៣៨នាក់ស្លាប់និង១៧នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍រថយន្តក្រុងបុកហ្វូង មនុស្ស ដែលកំពុងតែចូលរួមពិធីបុណ្យនៅភាគខាងជើងប្រទេសហៃទីកាលពីចុង សប្តាហ៍កន្លងមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១២ខែមីនា ។ រថយន្តក្រុង ខាងលើបើកបរពីតំបន់ Cap Haitien ឆ្ពោះ ទៅកាន់ទីក្រុង Port au Prince ។ នៅពេល ដំបូងរថយន្តក្រុងបុកមនុស្ស២នាក់នៅក្នុងស្ថានីយរថយន្តក្រុងនៅជាយក្រុង Gonaives ភាគខាងជើងហៃទីបណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់។

លោកJoseph Faustin មន្ត្រីសន្តិសុខនៅក្នុងប្រទេសនេះបានឲ្យដឹងថា អ្នកបើក បររថយន្តក្រុង បានរត់ចោលរថយន្តហើយ រថយន្តនៅតែបន្ត ទៅមុខក្នុងល្បឿនលឿនសំដៅទៅបុកហ្វូងមនុស្ស នៅក្នុងតំបន់ Mapou មានចម្ងាយពីកន្លែងបុកពេលដំបូង ប្រមាណ៥គីឡូម៉ែត្រ ពេលអ្នកទាំងនោះ កំពុងចូលរួមក្នុងពិធីបុណ្យ Rara ។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មកទល់ពេលនេះមានមនុស្ស ៣៤នាក់ស្លាប់នៅ នឹងកន្លែងឯ៤នាក់ទៀតស្លាប់នៅក្នុងមន្ទីរ ពេទ្យ ។ ជាទូទៅអ្នកបើកបររថយន្តក្នុង ប្រទេសនេះនឹងរត់ចោលរថយន្តពេលបង្កគ្រោះថ្នាក់ ដោយខ្លាចប្រជាជនវាយ សម្លាប់។

មន្ត្រីប៉ូលិសនៅក្នុងប្រទេសនេះបានឲ្យដឹងថា អ្នកបើកបររថយន្តនិងអ្នកដំណើរនៅលើរថយន្តក្រុងបង្កហេតុត្រូវ បានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ។ ប៉ុន្តែក្រោយពេលដែលប៉ូលិសដោះលែង ភ្លាមទាំងអ្នកដំណើរនៅលើរថយន្ត បានរត់ គេចខ្លួនបាត់ទាំងអស់ហើយខ្លាចត្រូវគេគុំកួនវាយ។

ពលរដ្ឋបានគប់ដុំថ្មទៅលើរថយន្តក្រុង និងរថយន្តផ្សេងទៀតធ្វើដំណើរនៅលើ ដងផ្លូវក្រោយពីមានគ្រោះថ្នាក់សមា្លប់ មនុស្សយ៉ាងច្រើននោះ។ប៉ុន្តែជាភព្វ សំណាងប៉ូលិសបានទៅដល់កន្លែងកើត ហេតុទាន់ពេលវេលាជួយដល់អ្នកដំណើរ នៅលើរថយន្តក្រុងបង្កគ្រោះថ្នាក់បើប៉ូលិស ទៅមិនទាន់ទេអ្នកដំណើរទាំងអស់នឹងជួបគ្រោះថ្នាក់ដល់ជីវិតជាមិនខាន។

ប្រធានាធិបតីហៃទីលោក Jovenel Moise បានស្នើដល់មន្ត្រីទទួលខុសត្រូវ បើកការស្រាវជ្រាវពីហេតុការណ៍ខាងលើ ឲ្យបានច្បាស់បំផុត។ប្រធានាធិបតីក៏បាន ចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងសពផងដែរ៕

port au prince (2) port au prince (1) port au prince (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print