សង្វៀនបញ្ជល់មាន់អាប៉ោង២កន្លែង​ នៅស្រុកកំពង់ត្របែកបើកលេងយ៉ាងគគ្រឹកគគ្រេង

ចែករំលែក៖

ខេត្តព្រៃវែង ៖ សង្វៀនបញ្ជល់មាន់ និង វង់អាប៉ោង២កន្លែងធំៗ នៅភូមិគោក្រោក ឃុំគោខ្ចក និងភូមិដង្កៀបក្តាម ឃុំពាម៌ទា នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែងបាន ធ្វើសកម្មភាពលេងជាយូរខែមកហើយ តែសមត្ថកិច្ចមិនបង្ក្រាប ឬទប់ស្កាត់ នោះឡើយ ។

បើតាមម្ចាស់សង្វៀនបញ្ជល់មាន់ អាប៉ោង នៅភូមិគោក្រោក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានឲ្យដឹង ថា ខ្លួនរត់ការបើកសង្វៀនបញ្ជល់មាន់ អាប៉ោងនេះទៅសមត្ថកិច្ចប៉ុស្តិ៍អធិការ និងស្នងការខេត្ត រួចរាល់ហើយ ទើបអាច បើកលេងបានបើមិនរត់ការជាមុននោះទេ មិនអាចលេងស្រួលទេ។ លោកបន្តទៀត ថា ជារៀងរាល់ខែលោកត្រូវចំណាយលុយជាច្រើនសម្រាប់សមត្ថកិច្ចតាំងពីក្រោម រហូតដល់លើក្នុងមួយខែមិនក្រោម៨លានរៀលទេ ពិបាកណាស់មិនសូវចំណេញទេ ។

ប្រភពពីមន្ត្រីប៉ុស្តិ៍គោខ្ចកសុំមិន បញ្ចេញឈ្មោះបានឲ្យដឹងថា អ្នកញៀន ល្បែងបញ្ជាល់មាន់ អាប៉ោងនៅទីនេះ កើត មានច្រើនខែហើយបានរត់ការតាំងអធិការទៅដល់ស្នងការ រីឯមន្រ្តីតូចតាចបានតែដឹងតែមិនដឹងធ្វើយ៉ាងម៉េចទេ ។ គ្រាន់តែទៅ មើលក៏មិនហ៊ានទៅមើលដែរ ព្រោះខ្លាចក្រុមអ្នកញៀនល្បែងទាំងនោះសើច ចំអកដាក់ ។

ចំណែកឯសង្វៀន បញ្ជាល់មាន់ អាប៉ោងដុះស្លែ នៅភូមិដង្កៀបក្តាមក្រុម អ្នកញៀន ល្បែងទាំងនោះបានអះអាងថា ម្ចាស់សង្វៀនបានសុំច្បាប់អធិការកំពង់ ត្របែក លោក សួន សំអឿន បើកសេង្វៀន បញ្ជល់មាន់ អា ប៉ោង ហើយបើមិនសុំជា មុនទេហ៊ានតែលេងដឹងតែចប់ហើយ មិន បានមួយគូទេសមត្ថកិច្ចមកដល់ភ្លាមៗ សង្វៀន បញ្ជល់មាន់ នេះបញ្ជល់មួយថ្ងៃ ពេលខ្លះមានអតិថិជនមកជល់១០ទៅ១២គូទេក្នុងមួយគូ ចាប់ពី១លានរៀល ឡើងទៅ បើចុងសប្តាហ៍មានអតិថិជនច្រើន ១២ទៅ២០គូបញ្ជល់ពីម៉ោង៩ព្រឹករហូតល្ងាច បើគូណាត់វិញ ពី៤លានរៀលឡើងទៅហើយម្ចាស់សង្វៀនដកតុង១០ភាគ រយ ។ ចំណែកអាប៉ោងវិញ យកប្រចាំថ្ងៃ តែមិនដឹងប៉ុន្មានទេ តែឮម្ចាស់សង្វៀនថា ចាយលុយទៅលើអធិការ លោក សួន សំអឿន ច្រើនណាស់នេះមិនគិតចាយ លុយទៅលើខេត្តផង ។

អធិការស្រុកកំពង់ត្របែក លោក សួន សំអឿនបានឲ្យដឹងថា លោកមិនបានដឹង រឿងសង្វៀនបញ្ជល់មាន់ អាប៉ោងទាំង២ កន្លែងខាងលើនេះទេ លោកនឹងឲ្យមន្ត្រី ជំនាញចុះទៅបង្ក្រាបភ្លាមៗ ។ រឿង ដែលថា យកលុយជាថ្នូរក្នុងការអនុញ្ញាតនោះមិនពិតទេ ហើយបើលោកដឹងលោកបង្ក្រាបឲ្យខាងតែបាន ។
ចំណែក លោក ពៅ ជីវី ស្នងការរងខេត្ត ព្រៃវែងបានឲ្យដឹងដែរថា រឿងបញ្ជល់មាន់ អាប៉ោង២កន្លែងខាងលើ លោកមិនបាន ដឹងទេ ហើយរឿងថា រត់ការមកដល់ស្នង ការដ្ឋាននោះ មិនមែនជារឿងពិតដូចសម្តីមន្ត្រីប៉ុស្តិ៍ និងក្រុមអ្នកញៀនល្បែងនោះទេ ហើយពេលលោកបាន

ដឹងដំណឹងនេះភ្លាម លោកបានឲ្យមន្ត្រីជំនាញចុះបង្ក្រាបភ្លាមៗ ហើយរឿងហ្នឹងលោកស្នងការក៏មិនដឹងដែរ ។
គួររំឭកថា កន្លងមកសម្តេចក្រឡា ហោម បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីជំនាញចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាននៅមូលដ្ឋានរបស់ ខ្លួន ។ ដោយឡែកនៅស្រុកកំពង់ត្របែក មានសេង្វៀនបញ្ជល់មាន់ អាប៉ោង២កន្លែង ធំៗសមត្ថកិច្ចមូលដ្ឋានថា មិនដឹងទៅវិញ ៕ ហេង នរិន្រ្ទ

...

Pvayveng1 (1) Pvayveng1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print