ប្រភពព័ត៌មានពីកម្លាំងយោធាបានឲ្យ ដឹងថា មានទាហាន៣០នាក់របស់រដ្ឋា ភិបាលយេមែនស្លាប់ និងរាប់សិបនាក់ផ្សេង ទៀតរងរបួសនៅក្នុងហេតុការណ៍វាយ ប្រហារភេរវកម្មនា ថ្ងៃទី១២ ខែមីនា ពេល ដែលក្រុមវាយប្រហារអត្តឃាតបានបំផ្ទុះ គ្រាប់បែកលាក់នៅក្នុងខ្លួន ស្ថិតនៅភាគ ខាងកើតទីក្រុង Aden ភាគខាងត្បូងប្រទេស យេមែន។
ប្រភពព័ត៌មានបានឲ្យដឹងថា ការវាយ ប្រហារខាងលើសំដៅទៅលើកម្លាំងទាហាន ដែលប្រមូលផ្តុំគ្នាបើកប្រាក់ខែនៅក្នុង ទីតាំង Al Sawlaba ស្ថិតនៅស្រុក Al Arish ទីក្រុងអាឌែន។
ជនវាយប្រហារអត្តឃាតបានបន្លំខ្លួន ជាមួយកម្លាំងទាហាន ហើយបំផ្ទុះគ្រាប់ បែកតែម្តង។ នៅមុនការវាយប្រហារ៨ថ្ងៃ ក៏មានការវាយប្រហារគ្រាប់បែកអត្តឃាត ដូចគ្នានោះដែរ កើតឡើងនៅទីក្រុងអាឌែន បណ្តាលឲ្យទាហាន៤៨នាក់ស្លាប់ និង ២៩នាក់រងរបួស។ ក្រុមភេរវកម្មអ៊ិស្លាម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាព វាយប្រហាររបស់ខ្លួន។
ជាច្រើនខែកន្លងមកយេមែនបានបង្កើន ការវាយប្រហារទៅលើក្រុមភេរវកម្មនៅ ភាគខាងត្បូងប្រទេសនេះ។ ក្រុមភេរវកម្ម IS និងក្រុមអាល់កៃដាបានឆ្លៀតឱកាស នៃវិវាទរវាងក្រុមបះបោរហ៊ូធី និងរដ្ឋាភិបាល បង្កើនការវាយប្រហារភេរវកម្ម។ បច្ចុប្បន្ន ក្រុមហ៊ូធីបានគ្រប់គ្រងទីក្រុងសាណា ដើម្បី បង្កើនការវាយប្រហារដណ្តើមគ្រប់គ្រង តំបន់ភាគខាងត្បូងប្រទេសនេះ។
ក្រុមភេរវកម្មនៅក្នុងប្រទេសយេមែន បានបង្កើនការវាយប្រហារដណ្តើមគ្រប់គ្រង ទីក្រុងសំខាន់ៗនៅក្នុងប្រទេសនេះប្រឆាំង រដ្ឋាភិបាលដែលពិភពលោកទទួលស្គាល់។ ក្រុមអាល់កៃដាបានក្លាយទៅជាក្រុមវាយ ប្រហារទៅលើរដ្ឋាភិបាលដែលមានឥទ្ធិពល បំផុតនៅក្នុងប្រទេសយេមែន។
កាលពីខែសីហា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើង ក្រុម IS បានវាយប្រហារបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្តបណ្តាលឲ្យមនុស្ស៧១ នាក់ស្លាប់នៅទីក្រុងអាឌែនបានក្លាយជា ការវាយប្រហារភេរវកម្មសម្លាប់មនុស្សច្រើន បំផុតប្រចាំឆ្នាំ២០១៦។
ចំណែកនៅក្នុងប្រទេសសីរីវិញក៏មាន ការវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់ មនុស្សជាច្រើនផងដែរ។ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែ មីនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រុម ភេវរកម្មអាល់កៃដាបានចេញមកអះអាង ទទួលខុសត្រូវនៅពីក្រោយការវាយប្រហារ ដោយគ្រាប់បែកក្នុងទីក្រុងដាម៉ាស កាលពី ថ្ងៃសៅរ៍ និងបានធ្វើឲ្យមនុស្ស៧៤នាក់ បាត់បង់ជីវិតនោះ។
គួរឲ្យដឹងទៀតថា ការប្រកាសរបស់ ក្រុមភេវរកម្មមួយនេះត្រូវបានធ្វើឡើងនៅ ក្រោយតែមួយថ្ងៃដែលក្រុមប្រឆាំង The Levant Swords បាននិយាយថា ខ្លួនគឺជា អ្នកវាយប្រហារដោយគ្រាប់បែកទៅលើ ទីក្រុងដាម៉ាសនេះ។
គ្រាប់បែកបានផ្ទុះ២ដងនៅក្នុងតំបន់ Shaghour ដែលគ្រាប់បែកទី១ត្រូវបានចុច បំផ្ទុះឡើងដោយប្រើប្រាស់ទូរស័ព្ទបញ្ជា និងសំដៅរករថយន្តក្រុង ដែលកំពុង ប្រមូលផ្តុំគ្នា និងក្រោយមកមនុស្សក៏ចាប់ ផ្តើមនាំគ្នាឈរមើលហេតុការណ៍ ហើយ ជាឱកាសជនធ្វើអត្តឃាតបានរត់ចូល ទៅក្នុងហ្វូងមនុស្ស ហើយចុចបំផ្ទុះខ្លួន ឯងភ្លាមៗនៅទីនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី