កាមរីចាស់ជរា ម្ចាស់កំពុងបើកសុខៗឆ្លងភ្លើងឆេះម៉ត់ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិត

ចែករំលែក៖

 ខេត្តព្រះសីហនុ ៖ រថយន្តកាមរីសេរីចាស់១គ្រឿងបានឆេះនៅសល់តែដែក ខណៈដែលម្ចាស់កំពុងតែបើក។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិគីរីវន្ត ឃុំស្ទឹងឆាយ ខេត្តព្រះសីហនុ។

តាមការសន្និដ្ឋានពីនគរបាលស្រុកកំពុងសិលាថា ករណីរថយន្តឆេះខាងលើនេះអាចបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើង។ រថយន្តដែលឆ្លងប្រព័ន្ធភ្លើងហើយឆេះម៉ាកកាមរី គ្មានស្លាកលេខ ផលិតនៅឆ្នាំ១៩៨៥។ មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរនៅភូមិកោះខ្យង ឃុំអូរជ្រៅ ឆ្ពោះទៅខេត្តកោះកុង លុះមកដល់ចំណុចគីឡូម៉ែត្រលេខ១៤៧-១៤៨ ក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ បានឆ្លងចរន្តភ្លើងបណ្តាលឲ្យឆាបឆេះតែម្តង។

ប្រពភនៅកន្លែងកើតហេតុមិនមានអ្នកណាបានស្គាល់ម្ចាស់រថយន្តឈ្មោះអ្វីនោះទេ តែគេដឹងថាមានលោកយាយម្នាក់បានរួមដំណើរតាមរថយន្តនេះ ហើយត្រូវបានអ្នកបើករថយន្តគ្រាចេញពីរថយន្ត ហើយធ្វើដំណើរតាមម៉ូតូទៅបាត់ដោយទុករថយន្តនៅឆេះនៅនឹងកន្លែងកើតហេតុ៕  ឆ្លាម សមុទ្រ

ae-1-107 ae-2-98 ae-3-76 ae-4-59 ae-52

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print