ញឹម ច័ន្ទថន លេងចាស់ដៃថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា ញឹម ច័ន្ទថន បានរៀបចំពិធីខួបកំណើតចូលវ័យជាង៣០ឆ្នាំរបស់ខ្លួនយ៉ាងហឹកហ៊ាក់កាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានMango Mango  ក្រោមវត្តមានអ្នកសិល្បៈជិតដិតប្រមាណជាង១០០នាក់។

ក្នុងសំលៀកបំពាក់បែបឆើតឆាយ និងការតុបតែងខ្លួនបែបសិចស៊ី ញឹម ច័ន្ទថនប្រលែងខ្លួនមួយចាស់ដៃក្នុងថ្ងៃខួបកំណើតនេះ។ តារាស្រីរូបនេះនិយាយថា នាងខកខានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំបែបនេះជាច្រើនឆ្នាំមកហើយ ហើយកម្មវិធីនេះគឺដើម្បីជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួន។ នាងបញ្ជាក់ថា វ័យ៣៦ឆ្នាំហើយនាងពិតជាមិនចង់រំខានអ្នកសិល្បៈច្រើនទេ ប៉ុន្តែដើម្បីជួបជុំគ្នាកម្សាន្តម្តងនាងសម្រេចចិត្តរៀបចំ។ នាងថា ពីព្រឹកនាងបានរៀបចំពិធីសូត្រមន្តលើករាសីនៅផ្ទះផ្ទាល់ ហើយអ្វីដែលនាងប៉ងប្រាថ្នាក្នុងថ្ងៃនេះគឺមិនមែនជារឿងស្នេហាទេ តែជាសេចក្តីសុខសម្រាប់ជីវិតគឺសុភមង្គលក្នុងក្រុមគ្រួសារនិងការងារសិល្បៈកាន់តែរីកចម្រើន។ តារាស្រីរូបនេះហាក់លែងនឹកនារឿងស្នេហាក្រោយពីបែកបាក់ស្នេហ៍ជាមួយអតីតសង្សារអស់ជិត១០ឆ្នាំមកហើយ។

បើទោះបីជារៀបចំពិធីខួបកំណើតបែបទ្រង់ទ្រាយធំក្តីក៏តារាស្រីរូបនេះបញ្ជាក់ថា មិនចំណាយរាប់ពាន់រាប់ម៉ឺនដុល្លារអាមេរិកដូចតារាដទៃដែរ។ នាងថាកម្មវិធីនេះថៅកែហាងដែលជាមិត្តភក្តិបានជួយច្រើន ដែលអាចជួយសម្រួលការចំណាយបើទោះបីជាម្ហូបថ្ងៃនេះគឺជាអាហារបែបប៊ូហ្វេក្តី។ អ្វីដែលនាងរំពឹងថា នឹងទទួលបានឆ្នាំថ្មីសម្រាប់ជីវិតនាងគឺសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ពិសេសការងារសិល្បៈកាន់តែរីកចម្រើនជាងនេះ៕ វឌ្ឍនា

...

vuthy (13)vuthy (6) vuthy (7) vuthy (8) vuthy (9) vuthy (3) vuthy (2) vuthy (1) vuthy (5) vuthy (10) vuthy (4) vuthy (14) vuthy (11) vuthy (12)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print