ស៊ូ ដាណេ ទៅច្រៀងរាំនៅបារាំងនិងបន្តបង្ហាត់របាំបុរាណដល់ខ្មែរនៅកាណាដា

ចែករំលែក៖

ភ្នំពេញ៖ តារាសិល្បៈពហុជំនាញកញ្ញាស៊ូ ដាណេបានចាកចេញពីកម្ពុជាទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំងកាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ជាមួយនឹងតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ស៊ុន ស្រីពេជ្រ និងលោកជិន វឌ្ឍនា។ ក្រៅពីការច្រៀងរាំនាងក៏គ្រោងនឹងបន្តដំណើរទៅកាន់ទឹកដីនៃប្រទេសកាណាដាប្រយោជន៍ជួយបង្ហាត់បង្រៀនដល់កូនខ្មែរនៅទីនោះឲ្យចេះពីក្បាច់រាំរបាំបុរាណខ្មែរឲ្យបានត្រឹមត្រូវ។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតារាចម្រៀងស៊ូ ដាណេដែលប្រឹងប្រែងតស៊ូក្នុងវិស័យដិល្បៈរហូតមានពន្លឺល្អទាំងក្នុងនិងសិល្បៈបានប្រាប់ថា នាងនិងកញ្ញាសុន ស្រីពេជ្រ លោកជិន វឌ្ឍនាចេញទៅបារាំង១ខែកន្លះដោយយើងច្រៀងសម្តែងរហូតទាល់តែផុតបុណ្យឆ្នាំខ្មែរដោយគោលដៅទៅសម្តែងបុណ្យចូលឆ្នាំផងដែរ។រយៈពេលមួយខែកន្លះនាងនិងក្រុមការងារមានបទចម្រៀងជាច្រើនចែកជូនបងប្អូនខ្មែរនៅទីនោះកម្សាន្តព្រមទាំងឈុតឆាកសម្តែងសាច់រឿងខ្លះទៀតដែរ។ នាងថា កម្មវិធីផ្សព្វផ្សាយស្តីពីពេលវេលាទៅសម្តែងនៅបារាំងខាងអ្នករៀបចំគេបានប្រូមូតកម្មវិធីរួចរាល់អស់ហើយថែមទាំងឆ្លងដល់ប្រទេសអាឡឺម៉ង់សម្តែងដែរ ហើយនិងប្រទេសក្បែរនោះទៀតផង។ តារាត្រូវប៉ាន់នៅក្រៅស្រុកនេះថ្លែងថា សម្រាប់នាងសម្តែង១ខែកន្លះចប់មានស្ពនសឺរមួយទៀតនៅប្រទេសកាណាដាបានផ្តល់ទំនុកចិត្តដល់ទៅ៩០ភាគរយឲ្យនាងបានសម្តែងនៅទីនោះដែលនាងមានជំនឿថាពិតជាមានសញ្ញាល្អចំពោះប្រទេសកាណាដា។ តាមអ្វីដែលនាងបានដឹងនៅកាណាដាមានគោលដៅចម្បងគឺបង្ហាត់ក្មេងៗនៅទីនោះឲ្យចេះរាំរបាំខ្មែរយើងដូចជាជូនពរ របាំនារីជាជួរ និងរបាំខ្មែរជាច្រើនទៀតដែលនាងមិនចង់ឲ្យរាំចេះតែបានមិនមានភាពទន់ភ្លន់គ្រាដែលបងប្អូននៅទីនោះនៅតែរក្សាតម្លៃសិល្បៈខ្មែរជាដរាប ។ ក្រៅពីបង្ហាត់របាំនាងក៏សម្តែងច្រៀងរាំដូចប្រទេសបារាំងដែរ។

គួរបញ្ជាក់ដែរថាកញ្ញាស៊ូ ដាណេក្រៅពីចេះច្រៀងនិងមានសំឡេងស្រដៀងអ្នកចម្រៀងប៉ែនរ៉ននាងក៏ជាសិល្បការិនីផ្នែកបុរាណចេះសម្តែងល្ខោន យីកេ សម្តែងតាមសាច់រឿងខ្មែរពីមុន ចេះស្មូត្រ ចេះច្រៀងបទប្រពៃណីបានយ៉ាងជំនាញរហូតអ្នកនៅក្រៅប្រទេសចង់បាននាងទៅសម្តែងជាបន្តបន្ទាប់។ប្លែកពីតារាសិល្បៈមួយចំនួនដាណេទៅក្រៅម្តងៗហោចណាស់៦ខែដោយកាក់កបមិនតិចនោះទេ។នាងធ្លាប់ចេញទៅអាមេរិក អូស្ត្រាលី និងបារាំងនិងគម្រោងចុងក្រោយប្រទេសកាណាដាដោយរំពឹងថានឹងបានវីសាតាមបំណងនិងការគ្រោងទុក៕ វឌ្ឍនា

...

IMG_5978 IMG_5988 IMG_6000 IMG_5982 IMG_5987 IMG_5991 IMG_5977

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print