កម្មករបូមខ្សាច់ធ្លាក់ពីលើអូប័របាត់ខ្លួន២ថ្ងៃទើបប្រទះឃើញសាកសព

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ជាកម្មករបូមខ្សាច់បានធ្លាក់ពីលើអូប័របាត់ខ្លួនអស់រយៈពេល២ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតតាមខ្សែទឹកទន្លេមេគង្គ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី សុផាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសាឡង់បូមខ្សាច់ មានទីលំនៅភូមិសន្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ជនរងគ្រោះរូបនេះបានធ្លាក់ពីលើអូប័រចូលទៅក្នុងទឹកទន្លេមេគង្គបាត់ខ្លួន កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះរូបនេះកំពុងជិះអូប័រជាមួយក្រុមការងារ ។

ប្រភពដដែលបានបន្តថា ក្រោយពីជនរងគ្រោះរូបនេះធ្លាក់ចូលទៅក្នុងទន្លេ ក្រុមការងារបាននាំគ្នាជិះអូប័រតាមរកជនរងគ្រោះដែរ តែតាមរកមិនឃើញរហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ទើបឈ្មោះ ប៉ាក់ ចាន់ថន ជាមេការសាឡង់បូមខ្សាច់ប្រទះឃើញសាកសពជនរងគ្រោះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលតែម្តង ។

ក្រោយពីពិនិត្យសាកសពមិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វី សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...

kdal (2) kdal (1) kdal (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print