ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនត្រូវបានសម្ថតកិច្ចឃាត់ខ្លួននិងឆែកឆេរកឃើញថ្នាំញៀន២កញ្ចប់ធំមួយតូចមួយ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១មានឈ្មោះ កាង សុភក្ភ័ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរជាងជួសជុលគ្រឿងអេឡិចត្រូនិច មានស្រុកកំណើតភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អតីតៈ) និងទី២មានឈ្មោះ ហម សារះ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់នំរ៉ូទី មានស្រុកកំណើតភូមិខ្វារ ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលជាមួយគ្នាកន្លែងកើតហេតុ។
ការចុះរដ្ឋបាលនេះដឹកនាំកម្លាំងដោយលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីហើយបានឃាត់ខ្លួនមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានយ៉ាងសកម្មនិងបានដកហូតសម្ភារប្រើប្រាស់រួមមាន៖ ថ្នាំញៀនចំនួន២ញ្ចប់(ធំ១កញ្ចប់និងតូច១កញ្ចប់) ដាវ១ដើម និងសម្ភារសម្រាប់ជក់មួយចំនួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងធ្វើកំណត់ហេតុបញ្ជូនទៅអធិការខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ
...