កីឡាករ N’Golo Kante បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ជួយក្រុមតោខៀវ Chelsea ទម្លាក់ក្រុមបិសាចក្រហមចេញពីកម្មវិធីអង់គ្លេស FA Cup ។
ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡ ដ្ឋាន Stamford Bridge ទឹកដីរបស់ក្រុមតោ ខៀវក្រុមភ្ញៀវ Manchester United នៅ សល់គ្នាតែ១០នាក់ប៉ុណ្ណោះ ដោយសារតែ កីឡាករខ្សែបម្រើ Ander Herrera រងពិន័យកាតក្រហមនៅនាទីទី៣៥ដោយសារបង្ក កំហុសលើកទី២លើកីឡាករបែលហ្ស៊ិក Eden Harzard ។
ចប់តង់ទី១ក្រុមទាំង២មិនអាចស៊ុត បាល់បញ្ចូលទីគ្នាបានឡើយលុះចូលដល់តង់ទី២ N’Golo Kante បានស៊ុត១ជើងស្តាំ ផុតដៃ David de Gea ចូលទីបានសម្រេច នៅនាទី៥១។ ការប្រកួតនេះម្ចាស់ផ្ទះ Chelsea គ្រប់គ្រងបាល់ដល់ទៅ៧៣ភាគ រយនិងស៊ុតសរុប២០ជើង។ រីឯ Man Utd គ្រប់គ្រងបាល់បានតែ២៧ភាគរយស៊ុត សរុបបានតែ៤ជើងប៉ុណ្ណោះ។
ក្រោយទទួលបានជ័យជម្នះក្រុមតោខៀវដែលកំពុងតែឈរកំពូលតារាងអង់ គ្លេស Premier League នោះនឹងត្រូវឡើងទៅប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកកាំភ្លើងធំ Arsenal ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ច្រើន ជាងគេបំបែកកំណត់ត្រា២៩ដងត្រូវប៉ះ មេឃខៀវ Manchester City។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវលេងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នៅចុងសប្តាហ៍ថ្ងៃទី២២ និងថ្ងៃទី ២៣ ខែមេសាខាងមុខ ៕