អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)បានប្រកាសនៅថ្ងៃទី១៣ ខែមីនា ថានៅក្នុងសង្គ្រាម អូសបន្លាយ រយៈពេល ៦ឆ្នាំកន្លងមកនៅក្នុងប្រទេស ស៊ីរី បានសម្លាប់មនុស្សរហូតដល់ទៅជាង៣១២០.០០០នាក់ ។ ជាមួយគ្នានោះ កិច្ច ព្រមព្រៀងឈប់បាញ់ដែលរៀបចំឡើងដោយរុស្ស៊ីនិងស៊ីរី បានជួយកាត់បន្ថយចំនួន អ្នកស្លាប់នៅក្នុងប្រទេសនេះ។
តាមរបាយការណ៍(SOHR)មាន មនុស្សដល់ទៅ៣២១.៣៥៨ នាក់ស្លាប់ ចាប់តាំងពីសង្គ្រាមស៊ីវិលនៅស៊ីរីផ្ទះឡើងកាលពីខែមីនាឆ្នាំ២០១១ ដល់ ខែមីនាឆ្នាំ ២០១៧។ សង្រ្គាមនៅក្នុងប្រទេសស៊ីរីផ្ទុះឡើងចាប់ផ្តើមចេញពី «បដិវត្តន៍ផ្កាម្លិះ» ដោយពលរដ្ឋរាប់មុឺននាក់បានធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីអាល់អាសាដចុះចេញពីតំណែង។ ការមិនព្រមចុះចេញពី តំណែងហើយ បំបែកហ្វូងបាតុករដោយ ហិង្សាបានជំរុញឲ្យក្រុមប្រឆាំងបង្កើតទៅជាក្រុមទាហានសេរីដើម្បីរំដោះជាតិចេញពីដៃមេដឹកនាំអាសាដ។
ខុសពីប្រទេសលីបី ទុយនេស៊ីអុីរ៉ាក់ឬអេហ្សីបរដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំ របស់លោកអាល់អាសាដដែលមានទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ីបានជំរុញឲ្យ រុស្ស៊ីលូកដៃចូលការពារស៊ីរីដោយរុស្ស៊ីមាន ផលប្រយោជនជាច្រើននៅទីនោះ។ ទាំងនោះហើយបានជាធ្វើឲ្យរដ្ឋាភិបាលស៊ីរីមិនអាចដួលរលំទើបមានសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនឆ្នាំបែបនេះ។
តាមរបាយការណ៍របស់(SOHR)ក្នុងចំណោមអ្នកដែលស្លាប់ដោយសារសង្រ្គាម មានពលរដ្ឋស្លូតត្រង់រហូតដល់ទៅ៩៦.០០០នាក់ ក្នុងនោះមានកុមារ ១៧.៤០០ នាក់ ស្ត្រី១១.០០០នាក់ ។ ក្រៅពីនេះមានទាហានរបស់រដ្ឋាភិបាលស៊ីរី៦០.៩០០នាក់ ស្លាប់ និងខ្មាន់កាំភ្លើងក្រុមប្រឆាំងរដ្ឋាភិបាល ៤៥.០០០នាក់ផងដែរ។ មិនត្រឹមតែ ប៉ុណ្ណោះមានទាហានបរទេសជាង៨,០០០នាក់ស្លាប់ នៅពេលដែលទៅជួយដល់ ទាហានរដ្ឋាភិបាលលោកអាល់អាសាដក្នុងការការពារទីក្រុងដាម៉ាកាស ។
នៅពេលនេះដែរអង្គការSOHRកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់ អត្តសញ្ញាណសាកសពមនុស្សជាង ៤,០០០នាក់ទៀតមិនទាន់ស្គាល់អត្ត សញ្ញាណ។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីនៅតែបន្តទៅមុខទៀតដោយមកទល់ពេលនេះមិនទាន់រកឃើញពន្លឺនៃការបញ្ចប់ សង្គ្រាមនៅឡើយទេ។ ក្រុមអ្នកវិភាគបានលើកឡើងថាការណ៍ដែលសង្គ្រាមនៅក្នុងប្រទេសស៊ីរីរកមិនឃើញទីបញ្ចប់នោះដោយ សារតែភាគីរដ្ឋាភិបាលលោកអាល់អាសាដ ទទួលបានការគាំទ្រពីរុស្ស៊ីចំណែកកម្លាំងទាហានស៊ីរីស៊ីរីវិញទទួលបានការគាំទ្រពីអាមេរិក។ ទាំងនោះហើយបានជាធ្វើឲ្យ សង្គ្រាមមិនអាចបញ្ចប់បាន។
នៅពេលនេះដែរប្រសិនបើកម្លាំង ទាហានរដ្ឋាភិបាលស៊ីរីបរាជ័យនោះមាន ន័យថារុស្ស៊ីបរាជ័យចំពោះអាមេរិក។ ផ្ទុយទៅវិញបើទាហានក្រុមប្រឆាំងស៊ីរីបរាជ័យនោះមានន័យថាអាមេរិកបរាជ័យចំពោះរុស្ស៊ី។ ចំណុចទាំងនោះទើបធ្វើឲ្យសង្គ្រាមមិនអាចឈានដល់ទីបញ្ចប់ ដូចជាប្រទេស ដទៃទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី