Radamel Falcao សង្ឃឹមថាអាចចូលលេងឲ្យ Monaco ពេលប៉ះ Man City នៅ Champions League យប់នេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Radamel Falcao បាន បង្ហាញពីជំនឿចិត្តរបស់ខ្លួនថានឹងអាច ចូលលេងជាមួយនឹងក្រុម Monaco ពេល ប៉ះ Man City នៅ Champions League យប់នេះ ។

កីឡាករអន្តរជាតិកូឡុំប៊ី Falcao ត្រូវ បានប្តូរចូលហើយលេងបាន២៥នាទីចុងក្រោយពេលក្រុម Monaco ឈ្នះ Borde-aux ដោយលទ្ធផល 2-1 កាលពីថ្ងៃ សៅរ៍កន្លងទៅ ហើយ Falcao ក៏បានរង របួសត្រគាកក្នុងការប្រកួតដែលជាហេតុធ្វើឲ្យ Leonardo Jardim គ្រូបង្វឹកក្រុម Monaco មានការព្រួយបារម្ភ ។

ប៉ុន្តែRadamel Falcaoអាចមកហ្វឹកហាត់វិញបានដោយពុំមានបញ្ហាអ្វីឡើយ។ គាត់ បានថ្លែងថា “ខ្ញុំមានអារម្មណ៍ល្អហើយខ្ញុំ សង្ឃឹមថានឹងអាចចូលលេងបាន”។

កីឡាករវ័យ២៩ឆ្នាំនេះបានថ្លែងបន្តទៀតថា “ក្នុងរដូវកាលថ្មីនេះខ្ញុំបានលេងជាប្រចាំ ដោយក្លិបផ្តល់ទំនុកចិត្តលើខ្ញុំហើយមិត្តរួមក្រុមនិងអ្នកទាំងអស់គ្នានៅក្នុងក្លិបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជាមនុស្សសំខាន់នៅក្នុងក្រុម” ។

គួរបញ្ជាក់ថា ក្លិប Monaco បានប្រកួត ចាញ់ក្រុម Manchester City ដោយលទ្ធ ផល 5-3 កាលពីប្រកួតជើងទី១វគ្គ១៦ក្រុម ចុងក្រោយ ។ ពួកគេត្រូវការយកឈ្នះ២ គ្រាប់វិញនៅក្នុងទឹកដីរបស់ខ្លួនដើម្បីឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយ ៕

...

radamel (3) radamel (1) radamel (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print