ខ្សែបម្រើសញ្ជាតិអុីតាលី Marco Verratti បានបង្ហើបប្រាប់ភ្នាក់ងារទិញដូរកីឡាករ របស់ខ្លួនឲ្យទទួលយកសំណើរទិញមក ពិចារណាក្នុងទីផ្សារទិញដូរដែលបើកនា រដូវក្តៅនេះ ។
Marco Verrattiបានបង្ហើបពីការចង់ចាកចេញពីក្លិប Paris Saint-Germain បន្ទាប់ ពីរូបគាត់ត្រូវបានរិះគន់ថា បានចូលក្លិបរាត្រីក្នុងរយៈពេល៤៨ម៉ោងមុនការក្រុម Paris Saint-Germain ចាញ់ក្រុម Barcelona យ៉ាងអាម៉ាស់នៅ Champions League ជើងទី២ ។
កីឡាករវ័យ២៤ឆ្នាំ Verratti ជាកីឡាករ ដ៏សំខាន់របស់ PSG ដែលរួមចំណែក ជួយឲ្យក្រុមឈ្នះ Barca ៤-០ កាលប្រកួត UEFA Champions League វគ្គ១៦ក្រុម ជើងទី១នៅទីក្រុងប៉ារីស ប៉ុន្តែត្រឡប់ ទៅជើងទី២នៅកីឡដ្ឋាន Nou Camp រូបគេលេងពុំសូវបានល្អនោះទេដែលធ្វើឲ្យ PSG ចាញ់ Barcelona ៦-១ ធ្លាក់ចេញ ពីពានរង្វាន់នោះវិញ។
ស្របពេលដែលមានព័ត៌មានពីការ ចាកចេញនេះ លោក Patrick Kuilvert អគ្គនាយកផ្នែកបាល់ទាត់របស់ក្លិប Paris Saint-Germainក៏បានចេញមកបដិសេធ ហើយថា Marco Verrattiនឹងបន្តនៅក្នុងក្លិបនេះដដែល។
បច្ចុប្បន្នមានក្លិបបិសាចក្រហម Manchester Unitedនិងក្លិបយក្សអេស្ប៉ាញ Barcelona ចង់បានកីឡាករ Verratti ទៅ ពង្រឹងក្លិបរបស់ពួកគេ ៕