អតីតកីឡាករក្លិបហង្សក្រហមនិងសេះបង្កង់ Sissoko ត្រូវបញ្ចប់កុងត្រាបន្ទាប់ពីលេងបាន២៥ថ្ងៃ

ចែករំលែក៖

ខ្សែបម្រើ Mohamed Sissoko អតីត កីឡាកររបស់ក្លិបហង្សក្រហម Liverpool និងសេះបង្កង់ Juvnetus បានត្រូវបានក្លិប Ternana បញ្ចប់កុងត្រាក្រោយមកលេងបានតែ២៥ថ្ងៃប៉ុណ្ណោះ ។

កីឡាករវ័យ៣២ឆ្នាំនេះបានចុះកុងត្រាលេងឲ្យក្លិប Ternana ក្នុងក្របខ័ណ្ឌអុីតាលី Serie B កាលពីខែកុម្ភៈហើយលេងបាន តែ៣៤នាទីប៉ុណ្ណោះពេលក្រុម Ternana ចាញ់ Verona 2-0 ។

Sissokoមិនបានជាប់ជម្រើសជាមួយ នឹងក្រុម Ternanaពេលប្រកួតឈ្នះ Trapani ដោយលទ្ធផល 2-1 កាលពីថ្ងៃសៅរ៍ ហើយ Sissoko មិនព្រមចូលរួមជាមួយនឹងមិត្តរួមក្រុមក្រោយការប្រកួត ។ បន្ទាប់មកទើប ក្លិប Ternana បានចេញសេចក្តីថ្លែងការណ៍ បញ្ចប់កុងត្រាជាមួយនឹង Sissoko ។

លោក Danilo Pagni អគ្គនាយកផ្នែក កីឡារបស់ក្លិបបានពន្យល់ថា កីឡាករទាំងអស់ដែលមិនមានការតាំងចិត្តខ្ពស់ចំពោះក្លិបនឹងត្រូវឲ្យចេញពីក្លិបតែម្តង ៕

...

Sissoko

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print