អាមេរិក-កូរ៉េខាងត្បូង និងជប៉ុនចាប់ផ្តើមធ្វើសមយុទ្ធទប់ទល់នឹងមីស៊ីល

ចែករំលែក៖

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងនៅ ថ្ងៃទី១៤ ខែមីនាបានផ្សាយថា ជប៉ុន កូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្តើម ធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រតាមដាន និងប្រកាសអាសន្ន ពីកំាជ្រួចមីស៊ីលរបស់ កូរ៉េខាងជើង ដើម្បីទប់ទល់ទាន់ពេល វេលា។

តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងការធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រខាង លើនាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល Aegis ៣គ្រឿង រួមមាននាវា Sejongdaewang របស់កូរ៉េខាងត្បូង នាវាចម្បាំង Curtis Wilbur របស់អាមេរិក និងនាវាចម្បាំង Kirishima របស់ជប៉ុន នឹងតាមដានរាល់ សកម្មភាព បាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយចែករំលែកព័ត៌មានរួចបាញ់កម្ទេច មីស៊ីលទាំងនោះ។

សមយុទ្ធខាងលើអូសបន្លាយរហូតដល់ ថ្ងៃទី១៥ ខែមីនា ខាងមុខ ។ សមយុទ្ធខាងលើបានធ្វើឡើង៣លើករួចមកហើយ គឺ លើកទីមួយនៅខែវិច្ឆិកា ឆ្នាំ២០១៦ លើក ទីពីរនៅខែមករាឆ្នាំ២០១៧ ។

ការធ្វើសមយុទ្ធខាងលើបានធ្វើឡើង ក្រោយពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់តំបន់សមុទ្រជប៉ុន ដោយកូរ៉េខាងជើងមានយុទ្ធសាស្ត្រវាយប្រហារទៅលើទីតាំង យោធារបស់ អាមេរិកនៅក្នុងទឹកដីជប៉ុន។ កន្លងមកកូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ បង្កការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមីស៊ីលទាំងនោះអាចកម្ទេចទីតាំងនានារបស់អាមេរិក ទាំងនៅក្នុងទឹកដីជប៉ុននិងកូរ៉េខាងត្បូង។

នៅពេលនេះដែរកូរ៉េខាងជើង បានត្រៀមលក្ខណៈសាកល្បងគ្រាប់បែក បរមាណូជាបន្តទៀត ហើយការសាកល្បងនោះអាចធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនេះ មិនដឹងថានៅថ្ងៃណាមួយ នោះឡើយ។

សកម្មភាពរបស់កូរ៉េខាងជើងបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសក្នុងតំបន់ពិសេសគឺប្រទេសចិនតែម្តង ដោយសារតែភាពតានតឹងនោះបានជំរុញឲ្យអាមេរិក បញ្ជូនអាវុធទំនើបៗជាច្រើនចូលមកកៀកប្រទេសចិន ក្នុងនោះមានកាំជ្រួចមីស៊ីលការពារដ៏ទំនើបរបស់អាមេរិក THAAD បានដាក់ពង្រាយនៅក្នុងទឹកដីកូរ៉េខាង ត្បូង ។ មិនត្រឹមតែប៉ុណ្ណោះកន្លងមក ប្រ ធានាធិបតីអាមេរិកលោក ដូណាលត្រាំ បានប្រកាសថា នឹងបញ្ជូនយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្រ B-1 និង B- 52 ទៅកាន់ឧបទ្វីបកូរ៉េដើម្បីទប់ទល់នឹងសកម្មភាព របស់កូរ៉េខាងជើង។

ដើម្បីទប់ស្កាត់ការនាំអាវុធទំនើបៗជាច្រើនចូលទៅកៀកប្រទេសចិន រដ្ឋមន្ត្រី ការបរទេសចិនបានអំពាវនាវ ឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរ និងការបាញ់ មីស៊ីល ហើយទន្ទឹមគ្នានេះ ចិនក៏បានស្នើ ឱ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សម យុទ្ធយោធាផងដែរ។ ម្ខាង ត្រូវផ្អាកកម្ម វិធីនុយក្លេអ៊ែរ និងការបាញ់មីស៊ីលម្ខាងទៀតត្រូវបញ្ឈប់សមយុទ្ធយោធា មានតែ ការដោះដូរគ្នាបែបនេះទេ ដែលអាចនាំ គ្រប់ភាគីឱ្យចូលតុចរចាបាន។ នេះជាការពន្យល់របស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ក្នុងអត្ថន័យបន្ធូរបន្ថយភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ ប៉ុន្តែសំណើរបស់ចិន ទំនងជាមិនបានភាគីបដិបក្ខទាំងពីរធ្វើឮទេ។ កាលពីខែមករា២០១៥ កូរ៉េខាង ជើង ធ្លាប់បានទាមទារឱ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពធ្វើ សមយុទ្ធជាថ្នូរនឹងការផ្អាកកម្មវិធីនុយក្លេអ៊ែរ តែវ៉ាស៊ីន តោននិងសេអ៊ូលបដិសេធ៕

hqDokdo

...

ប្រែសម្រួល៖ ម៉ែវសាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print