ចិនបង្កើនចំនួនទាហានជើងទឹកវាយឡើងគោកច្រើនជាងមុន៤ដង

ចែករំលែក៖

ចិនបានឡើងគម្រោងបង្កើនចំនួន ទាហានជើងទឹកវាយឡើងគោកពី២០ ពាន់នាក់ឡើងដល់១០០ពាន់នាក់ ដើម្បី បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពការ ពារដែនទឹករបស់ចិន ក៏ដូចជាគ្រប់គ្រងស្ថាន ភាពនៅសមុទ្រដែលមានវិវាទ។

សារព័ត៌មាន South china morning post បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានចិនបានឲ្យដឹងថា កម្លាំងទាហានជើងទឹកវាយឡើងគោកនេះនឹងត្រូវឈរ ជើងនៅតំបន់ Djibouti និងកំពង់ផែ Gwadar ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

ជាមួយនឹងការបង្កើនចំនួនទាហានខាងលើធ្វើឲ្យកម្លាំងទាហានជើងទឹកវាយឡើងគោករបស់ចិនកើនឡើងដល់ជាង១០០ ពាន់នាក់ បង្កើតជា៦កងពល។ ចំណែក កម្លាំងទាហានជើងទឹកវិញក៏មានគម្រោងបន្ថែម១៥ភាគរយផងដែរ។ បច្ចុប្បន្ន ទាហានជើងទឹកចិនមានចំនួន២៣៥ពាន់នាក់៕

China

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print