ខឹងមិត្តភក្តិផឹកស៊ីយកម៉ូតូខ្លួនទៅបញ្ចាំ ទិញថ្នាំញៀនជក់មួយយប់ ព្រឹកឡើងបែកថ្នាំរត់ចូលឡាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីមិត្តភក្តិខ្ចីម៉ូតូយកទៅបញ្ចាំ រួចរូបគេបានទៅទិញថ្នាំញៀនមកជក់ រហូតបែកថ្នាំដើរស្រែកអង្គុយយំនៅលើសួនច្បារ ពុះចែកទ្រូងផ្លូវជាតិលេខ៥បម្រុងរត់ចូលឡានត្រូវបានកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ចាប់បញ្ជូនខ្លួនប្រគល់ទៅឱ្យក្រសួងសង្គកិច្ចកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលេខ៩៣០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

បុរសដែលបែកថ្នាំដើរស្រែកអង្គុយយំបម្រុងរត់ចូលឡាននោះ មានឈ្មោះ ពៅ សារភឿន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាខិន ឃុំចន្ក្រី ស្រុករមាសហែក ខេត្តស្វាយរៀង ម៉ូតូដែលមិត្តភក្តិ ខ្ចីយកទៅបញ្ចាំនោះម៉ាកDuke ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FS-8344។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៤ខែមីនារូបគេបានមកផឹកស៊ីនៅផ្ទះមិត្តភក្តិមួយកន្លែងនៅក្នុងសង្កាត់ឫស្សីកែវ ដោយផឹកស៊ីជាមួយភក្តិ៤ទៅ៥នាក់ ។ លុះផឹកស៊ីស្រវឹងស្រឿងរៀងខ្លួន ហើយក៏មានមិត្តភក្តិម្នាក់ឈ្មោះតូរ៉ា សូម ខ្លីម៉ូតូទៅទិញសាច់ក្លែមយកទៅបញ្ចាំចំនួន៩២០ដុល្លារយកដើរស៊ីចាយអស់ហើយគេចខ្លួនបាត់រហូតដោយមិនឃើញយកម៉ូតូមកឱ្យរូបគេវិញនៅល្ងាចកើតហេតុ រូបគេបានសម្រេចចិត្តរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវឱ្យជួយអន្តរាគមន៍ ។

ប្រភពបានបន្តឱ្យដឹងថា បន្ទាប់ពីរូបគេដាក់ពាក្យបណ្តឹងរួចរូបគេពិបាកចិត្តពេកមិនហ៊ានចូលផ្ទះខ្លាចម៉ែឪ និងប្រពន្ធស្តីបន្ទោស ក៏បានទៅទិញថ្នាំញៀនមកជក់ជាមួយមិត្តភក្តិពេញមួយយប់រហូតដល់ព្រឹកឡើងបែកថ្នាំដើរឈរអង្គុយយំនៅលើសួនច្បារពុះចែកទ្រូងផ្លូវបម្រុងដើរចូលឡាន ក៏ត្រូវបានកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវចាប់បញ្ជូនខ្លួនប្រគល់ទៅឱ្យក្រស្រួងសង្គមកិច្ច ៕ អារុណរះ

...

a32c6114-5ce5-4f3c-b40d-3b5e7d8ea8a9 25a03b38-de1f-4535-94cd-e940d8817359 196a5612-116f-4407-ba48-d62fdde33304 1944c494-1949-45ae-a1c4-0f4ca0f54e73

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print