ភ្នំពេញ៖ ស្រ្តីម្នាក់បានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សុំអន្តរាគមន៍និងរកយុត្តិធម៌ បន្ទាប់ពីប្តីរបស់នាងបានចុះចោលហើយលួចលាក់ទៅរៀបការជាមួយប្រពន្ធថ្មីនៅឯខេត្តកំពង់ធំ។ មិនតែប៉ុណ្ណោះលោកប្ដីបានបង្ហោះរូបជាមួយប្រពន្ធថ្មីបញ្ឈឺនាង ព្រមទាំងបានដេញវាយធ្វើបាបនាង និងបាននិយាយថា«ម៉ែអញលែងឲ្យយកនាងឯងទៀតហើយ» ទើបនាងសម្រេចចិត្តទៅសាលាសង្កាត់សុំឲ្យអាជ្ញាធរជួយរកយុត្តិធម៌នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។
ស្រ្តីរូបនោះឈ្មោះចន ស៊្រាង អាយុ៣៧ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃ ព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិគក ឃុំថ្ម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកប្ដីនាងឈ្មោះមាស ធីតា អាយុ៤២ឆ្នាំមុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង អ្នកទាំង២នាក់នោះ មានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ដែលពេលនេះនាងមានអាយុ៦ឆ្នាំហើយ។
ស្រ្តីខាងលើបានរៀបរាប់ថា នាងនិងប្ដីបានរៀបការជាមួយគ្នាពេញច្បាប់ នៅក្នុងអំឡុងឆ្នាំ២០១០ ដែលមានរយៈពេល៧ឆ្នាំមកហើយ ហើយក្រោយពេលរៀបការបាន៣ឆ្នាំ ប្ដីនាងបានលួចលាក់ទៅមានស្រីខាងក្រៅផ្ទះចាកចោលនាងទៅរស់នៅជាមួយស្រីថ្មីនោះតែម្ដង។ប៉ុន្តែក្រោយពេលចុះចោលនាងរយៈពេល៧ទៅ៨ខែ ទើបប្ដីត្រឡប់ទៅរកនាងវិញ ហើយបានលួងលោមសុំរួមរស់ជាមួយគ្នាវិញ ខណៈនោះលោកប្ដីបានសន្យាថា និងកែខ្លួនឈប់ក្បត់ចិត្តនាងទៀតហើយ ទើបនាងយកវិញប៉ុន្តែរយៈពេល២ឆ្នាំក្រោយមក លោកប្ដីក៏មាន ទំនាក់ទំនងជាមួយស្រីម្នាក់ទៀត ដែលជាប្រពន្ធគេ ហើយការទាក់ទងប្រពន្ធគេនោះ មានរយៈពេលប្រហែល១ឆ្នាំ ត្រូវបានប្ដីគេដឹង គេក៏បានយកប្រពន្ធគេត្រឡប់ទៅវិញបាត់។ ចំណែកប្ដីនាងដែលជាមនុស្សញៀនស្រី មិនបានឈប់ត្រឹមនឹងទេ បានបន្តទៅទាក់ទងស្រីម្នាក់ទៀតឈ្មោះ ស្រីពៅពន្លក ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ និងបានឈានដល់ការរៀបការជាមួយគ្នា កាលពីប៉ុន្មានថ្ងៃមុននេះ ។
ដែលពេលនោះនាងមិនបានដឹងនោះឡើយ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ទើបនាងបានដឹងតាមរយៈមិត្តភក្ដិនាងដែលបានឃើញប្ដីនាងយករូបថតរៀបការប្រពន្ធក្រោយទៅបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះBong Da ជាការបញ្ឈឺនាងទើបនាង ដឹងហើយបានរត់រកឲ្យអាជ្ញាធរជួយតែម្ដង៕ សុខា សែនជ័យ
...