ចោរប្រដាប់អាវុធមួយក្រុម ចូលភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋជិត១តម្លឹង នៅស្រុកកំពង់ត្របែក

ចែករំលែក៖

ខេត្តព្រៃវែង ៖ ចោរមួយក្រុម មានគ្នា៣នាក់បានធ្វើសកម្មភាពចូលទៅភ្ជង់ប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ រួមមាន ខ្សែក ខ្សែដៃ ក្រវិល សរុបជិត១តម្លឹង រួចគេចបាត់អស់ ។ ករណីប្លន់នេះបានកើតឡើងកាលពីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំងត្នោត ស្រុកកំពង់ត្របែក ជាប់ព្រំប្រទល់ស្រុកមេសាង ខេត្តព្រៃវែង ។

អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក លោក ប៉ែន សំអាង បានឲ្យដឹងថា ពិតជាមានករណីប្លន់កើតឡើងមែន បង្កដោយជនសង្ស័យមានគ្នា៣នាក់ ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង៣នាក់ បានរត់ទៅតាមវាលស្រែ ។

ចំពោះករណីនេះ កម្លាំងលោកកំពុងធ្វើការស៊ើបអង្កេតរកមុខសញ្ញាជនសង្ស័យ ៕ ជាយក្រុង

...

v1 v2 (1) v2 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print