សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ផែនការបង្កើតសាលាបាល់ទាត់ទាំង២៥ខេត្ត-រាជធានី

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំមហា សន្និបាតបញ្ចប់អាណត្តិឆ្នាំ២០១៦មហាលើកទិសដៅបន្តអាណត្តិថ្មី២០១៧ដើម្បីបូកសរុបការងារឆ្នាំចាស់បន្ថែមការងារឆ្នាំថ្មី ដោយបានសម្រេចលើការងារមួយចំនួនថែមទៀតផង ។ មហាសន្និបាតនេះក៏មានការចូលរួមសង្កេតការណ៍ពីមន្ត្រីរបស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ផងដែរ ។

ក្នុងមហាសន្និបាតនេះសហព័ន្ធបាន ពិនិត្យលើកិច្ចការនានាទាំងចំណូលចំណាយកិច្ចការរដ្ឋបាលកិច្ចការបច្ចេកទេសដែលធ្វើឡើងនៅឆ្នាំ២០១៦ ព្រមទាំងដាក់ផែនការសំខាន់ៗក្នុងឆ្នាំ២០១៧ ។ ក្រៅពីនេះសហព័ន្ធក៏បានដាក់ផែនការបង្កើតសាលាបាល់ទាត់២៥ខេត្ត-រាជធានីចាប់ពីឆ្នាំ២០១៧ នេះទៅដើម្បីបណ្តុះបណ្តាលកីឡាករឲ្យបានច្រើនដោយសហព័ន្ធនឹងផ្ដល់ប្រាក់ខែជូនគ្រូនិងសម្ភារហ្វឹកហាត់ដើម្បីដំណើរការសាលាបាល់ទាត់នេះ ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខ។ ក្រៅពីនេះសហព័ន្ធក៏មានស្ថាប័នពាក់ព័ន្ធមួយចំនួនដើម្បីជួយជ្រោមជ្រែងដូចជា ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋាន អប់រំកាយ និងកីឡា នាយកដ្ឋានសិស្ស និស្សិត គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាជាដើម។ កីឡាករដែលជាគោលដៅគឺកើតនៅចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ ហើយនឹងបន្តជ្រើសរើសជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៣។

មន្ត្រីបច្ចេកទេសរបស់សហព័ន្ធបាន កំណត់ថានឹងរៀបចំនៅសាលាឬទីលានណានៅតាមខេត្តក្រុងនីមួយៗ ។ សហព័ន្ធនឹងសម្រេចនៅចន្លោះខែមីនាដល់ខែ មេសាលើការជ្រើសរើសគ្រូព្រមទាំងជ្រើសរើសទីលានសម្រាប់ហ្វឹកហាត់។ សាលាបាល់ទាត់នៅតាមបណ្តាខេត្តនេះមានកម្ម វិធីហ្វឹកហាត់ដូចសាលាបាល់ទាត់ជាតិបាទី ដែរតែខុសត្រង់កន្លែងស្នាក់នៅនិងហូប ចុកប៉ុណ្ណោះ ។

សូមបញ្ជាក់ថា មហាសន្និបាតសហព័ន្ធបាល់ទាត់កម្ពុជាក៏បានស្នើឲ្យសមាជិក សហព័ន្ធទាំងអស់បោះឆ្នោតជ្រើសរើស សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី១១ ក្រោយពីលោក ដួង មាសចំរើន លោក ឬទ្ធី សំណាង និងលោក ឡា ឡៃ ផុតអាណត្តិ។

ការបោះឆ្នោតនេះមានសមាជិក៣៨រូបបោះឆ្នោតជូនបេក្ខជន៩រូបហើយទទួលបានលទ្ធផលដូចជា លោក ឬទ្ធី សំណាង (៣៥សំឡេង) លោក ដួង មាសចំរើន (៣៤ សំឡេង) លោក ឡា ឡៃ (២៥ សំឡេង) លោក ច័ន្ទសម្ផស្ស (៦សំឡេង) កញ្ញា សុខ មួយ ( ៩សំឡេង) លោក ស្រេង សេង (២សំឡេង ) លោក ឃុន ប៊ុនហួ (២សំឡេង) លោក គង់ សយ (១សំឡេង) និងលោក កាវ វចនា (ពុំទទួលបាន សំឡេង) ៕ សារីម

...

sarim (1) sarim (3) sarim (2) sarim (6) sarim (7) sarim (4) sarim (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print