តូចចិត្តមានជំងឺប្រចាំកាយច្រើនឆ្នាំមើលមិនជាស្ត្រីចំណាស់ម្នាក់សម្រេចចិត្តចង.កបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកំពងស្ពឺ៖ ព្រោះតែតូចចិត្តនឹងខ្លួនឯងមានជំងឺប្រចាំកាយមើលមិនជាច្រើនឆ្នាំមកហើយស្ត្រីចំណាស់បានជ្រើសរើសវិធីបញ្ចប់ជីវិតរបស់ខ្លួនដោយចងកធ្វើអត្តឃាតចោលប្តីនិងកូនដោយក្តីស្រណោះជាពន់ពេក កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ស្ត្រីរងគ្រោះមានឈ្មោះ ផុន ទូច អាយុ៦១ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា មានករណីមនុស្សចងកស្លាប់ភ្លាមកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ។ ក្រោយទៅពីសមត្ថកិច្ចបានឃើញស្ត្រីរងគ្រោះយកខ្សែអង្រឹង ពណ៌ខៀវ មកចងកកម្ពស់ ២ម៉ែត្រ ជាប់នឹងបង្កាន់ដៃជណ្ដើផ្ទះរបស់ខ្លួន។

ក្រោយពិនិត្យនិងធ្វើការស្រាវជ្រាវរួចមកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។

បើតាមក្រុមគ្រួសារស្ត្រីរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ បើទោះជាព្យាបាលយ៉ាងណាក៏មិនជាសះស្បើយឡើយ ទើបរូបគាត់សម្រេចចិត្តដូច្នេះ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ

...

IMG_0174 IMG_0173

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print