ស្រវឹងស្រាចុះទៅដងទឹកពីអណ្តូង ខណៈកំពុងឱនក្បាលធ្លាក់ចូលស្លាប់ ដោយគ្មាននរណាដឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់មួយបានកើតឡើង ដោយសារតែគេប្រទះឃើញបុរសវ័យ៦៩ឆ្នាំម្នាក់ បានធ្លាក់ ចូលក្នុងអណ្តូងទឹក បណ្តាលឲ្យស្លាប់ ។ ការប្រទះឃើញសពបុរសខាងលើនេះគឺនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុច លេខ១១៦៣៤.៨០៦៧៣ ក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្រ្តីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា រងគ្រោះឈ្មោះ ប៊ិល បឿន ភេទប្រុស អាយុ៦៩ឆ្នាំ ជន ជាតិខ្មែរ រស់នៅកន្លែងកើតហេតុខាងលើ ។

លោកបន្តថា ជនរងគ្រោះមានជំងឺប្រចាំកាយ ថែមទាំងផឹកស្រាស្រវឹងរួចទៅដងទឹកពីអណ្តូង ខណៈកំពុង ឱនក្បាលដងទឹក ក៏ធ្លាក់ចូលអណ្តូងតែម្តង ដោយគ្មាននរណាបានដឹងឡើយ ។

បច្ចប្បន្នសព ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន

...

Pusat-1 (1) Pusat-1 (2) Pusat-1 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print