ឌុបម្ដាយមីងអាយុ៦១ឆ្នាំចេញពីរោងការដល់កន្លែងស្ងាត់ចាប់រំលោភបានសម្រេច២ដង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកបសេដ្ឋឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីជិះម៉ូតូឌុប ម្តាយមីងសាច់ឆ្ងាយត្រឡប់ពីហូបការដល់ ពាក់កណ្តាលផ្លូវចាប់រំលោភបានសម្រេច២ដង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិហង្ស ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលស្រុកបានឲ្យដឹងថា ស្ត្រី រងគ្រោះឈ្មោះ ប៊ឺ ស្រីនី អាយុ៦១ឆ្នាំ ជា ម្តាយមីងសាច់ឆ្ងាយរស់នៅក្នុងភូមិកក់ ឃុំ និទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែក យុវជនល្មោភកាមមានឈ្មោះ ឈិត វិបុល អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិជាមួយគ្នា។

ជនសង្ស័យបានប្រាប់នគរបាលស្រុក ថា កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ រូបគេបានជិះម៉ូតូដឹកម្តាយមីងទៅចូលរួមហូបការនៅក្នុងភូមិព្រៃកក់ ឃុំនិទាន ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។ លុះរហូតដល់ម៉ោង ប្រហែល១១យប់ ក៏នំាគ្នាត្រឡប់មកផ្ទះវិញ លុះដល់ទំនប់មួយមានសភាពស្ងាត់រូបគេមានអារម្មណ៍ចង់រួមភេទក៏ធ្វើជាឈប់ម៉ូតូ សុំស្រា១កំប៉ុងផឹកទៀត។ ពេលម្តាយមីងកំពុងតែស្រាយយកស្រាបៀរពីក្នុងក្រមារូប គេក៏ចាប់បីម្តាយមីងចុះក្នុងទំនប់ ហើយសុំ រួមរ័កប៉ុន្តែម្តាយមីងនិយាយថា “អញមីង អ្ហែង ម៉េចធ្វើអ៊ីចឹង”។ ដោយកម្លាំងតណ្ហាឡើងដល់១០០អង្សារហើយនោះក៏ចាប់សម្រាតរំលោភម្តាយមីងបានសម្រេចរួចហើយក៏ដឹកម្តាយមីងមកជិតដល់ផ្ទះចម្ងាយ ប្រហែល២០០ម៉ែត្រក៏មានចំណង់ទៀតក៏ចាប់រំលោភបានសម្រេចម្តងទៀត។

រហូតរំលងបាន២ថ្ងៃគឺនៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៧ ដោយមានចំណង់ផ្លូវភេទទៀតយុវជនខាងលើបានដើរទៅមុខផ្ទះស្ត្រីខាងលើចុះឡើងៗហើយហៅស្ត្រីរងគ្រោះថា មកនេះមួយភ្លែតដោយប្តីនិងកូនមានការងឿងឆ្ងល់ ពេលយុវជននោះទៅ បាត់ក៏សួរស្ត្រីខាងលើបាននិយាយប្រាប់ពីដំណើររឿងក៏ដាក់ពាក្យប្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នយុវជនខាងលើកំពុងឃុំខ្លួន បណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរង់ចំាបញ្ជូនបន្តដើម្បីចាត់ការតាមច្បាប់ ៕
សេនាស័ក្តិ

...

tra

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print