ខេត្តឧត្តរមានជ័យ ៖ ក្នុងខេត្តឧត្តរមានជ័យ ខ្យល់កន្រ្តាក់តែងតែកើតមាន បន្ទាប់ពីមានភ្លៀងធ្លាក់ម្តងៗ ដែលធ្វើអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋជាបន្តរបន្ទាប់ ។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ាង៤និង២០នាទីរសៀល មានកើតករណីខ្យល់កន្ត្រាក់១លើក មកលើភូមិឈូកមាស សង្កាត់កូនក្រៀល , ភូមិឆ្អើប សង្កាត់សំរោង , ភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ និងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង បណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន២៩ខ្នង ក្នុងនោះមាន ៖
-របើកដំបូលចំនួន 14 ខ្នង
– ដួលរលំទាំងស្រុង ចំនួន 15 ខ្នង
-បែងចែកតាមសង្កាត់នីមួយៗ
សង្កាត់កូនគ្រៀល 04ខ្នង
– របើកដំបូល ចំនួន 03 ខ្នង
– រលំដួលទាំងស្រុង ចំនួន 01ខ្នង
សង្កាត់សំរោង 01ខ្នង
– របើកដំបូល ចំនួន 01ខ្នង
សង្កាត់បន្សាយរាក់ 13ខ្នង
-របើកដំបូល ចំនួន 03 ខ្នង
-រលំដួលទាំងស្រុង ចំនួន 10ខ្នង
សង្កាត់បស្បូវ 11ខ្នង
-របើកដំបូល ចំនួន 07ខ្នង
-រលំដួលទាំងស្រុង ចំនួន 04ខ្នង
ករណីនេះមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វទេ ។ ពេលនេះមន្ត្រីគ្រប់ស្ថាប័ន ជាពិសេសអាជ្ញាធរ ខេត្កកំពុងតែយកចិត្តទុកដាក់ចុះជួយដោះស្រាយជូនពួកគាត់ ៕ ប៉ែន នួន














