លោកដូណាល់ ត្រាំ ស្នើឲ្យក្រសួងការបរទេសកាត់បន្ថយប្រាក់៥០ភាគរយជួយដល់ អ.ស.ប

ចែករំលែក៖

រដ្ឋាភិបាលរបស់លោកដូណាល់ត្រាំ បានលើកគម្រោង កាត់បន្ថយប្រាក់ចំណាយ ជួយដល់អង្គការសហប្រជាជាតិ ពាក់កណ្តាល ។ ការសម្រេចកាត់បន្ថយនោះ ក្នុងពេលដែលលោកត្រាំបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងការបរ ទេសអាមេរិករហូតដល់ទៅ ៣៧ភាគរយ។

ប្រភពព័ត៌យមានបានឲ្យដឹងថា មន្ត្រីការបរទេសអាមេរិក កំពុងស្វែងរកវិធី សាស្ត្រដកប្រាក់ចេញពីកម្មវិធីរបស់អង្គការ សហប្រជាជាតិ ។ ក្រុមអ្នកឯកទេសលើកឡើងថាការសម្រេចកាត់បន្ថយប្រាក់ សម្រាប់ អង្គការសហប្រជាជាតិនោះ អាចនឹងធ្វើឲ្យសកម្មភាពមួយចំនួនរបស់អង្គការកំពូលមួយនេះ ត្រូវផ្អាក។ ប្រាក់ដែល អាមេរិកជួយដល់អង្គការសហប្រជាជាតិ កន្លងមក មាន កងរក្សាសន្តិភាពចាក់ វ៉ាក់សាំង បង្ការដល់កុមារ និងតាមដានកម្មវិធីបរមាណូ។

ចំពោះការផ្អាកជំនួយខាងលើ អង្គការ សហប្រជាជាតិ ចាំបាច់ត្រូវតែរកប្រភព ចំណូលផ្សេងទៀត ដើម្បីបន្តសកម្មភាព ហើយបើរកមិនបានទេ សកម្មភាពមួយ ចំនួននឹងត្រូវបញ្ចប់។

តាមគម្រោងសេតវិមាននឹងប្រកាសពី មូលនិធិចំណាយរបស់រដ្ឋនៅក្នុងឆ្នាំ២០១៨ នាថ្ងៃទី១៦ខែមីនា ខាងមុខនៅពេលនោះ ការកាត់បន្ថយប្រាក់ចំណាយរបស់អាមេរិកទៅលើអង្គការអន្តរជាតិនឹងកាន់តែច្បាស់។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានសន្យាថា នឹងកាត់បន្ថយការចំណាយ មិនចាំបាច់ នៅក្នុងកម្មវិធីអន្តរជាតិនានា។

សកម្មភាពខាងលើរបស់ប្រធានាធិបតីត្រាំគឺផ្ទុយស្រឡះ ពីគោលនយោបាយ របស់ប្រធានាធិបតីអូបាម៉ា ដែលបង្កើនការចំណាយ សម្រាប់បង្កើនទំនាក់ទំនង អន្តរជាតិ។ ប្រាក់ជំនួយសម្រាប់ការបរទេស ក្រោមការដឹកនាំរបស់លោកត្រាំត្រូវកាត់ បន្ថយ ប៉ុន្តែបែរជាបង្កើនសម្រាប់ការពារ ជាតិបន្ថែម ៥៤ពាន់លានដុល្លារ ។

កន្លងមកលោកដូណាល់ត្រាំ បាន បង្ហាញក្តីបារម្ភ ទៅលើសកម្មភាពរបស់អង្គការសហប្រជាជាតិ ដែលចំណាយប្រាក់ច្រើនឥតប្រយោជន៍។ កាលពីចុង ខែធ្នូ ឆ្នាំ២០១៦ លោកត្រាំបានចាត់ទុកអង្គការសហប្រជាជាតិ គឺជា «ក្លិប ដើម្បីមនុស្ស មកពីគ្រប់ទិសទីជួបជុំគ្នា សប្បាយតែ ប៉ុណ្ណោះ»។ លោកត្រាំបានព្រមានថា ចំពោះអង្គការសហប្រជាជាតិនឹងមានការផ្លាស់ប្តូរ ក្រោយពេលលោកឡើងកាន់ តំណែងអាមេរិក។ ជាមួយសកម្មភាព ខាងលើ លោកត្រាំកំពុងតែផ្លាស់ប្តូរអង្គការសហប្រជាជាតិ ៕

trumps (2) trumps (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print