សេងបង្កង់ Juventus និងចចក Leicester City ឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយនៃ Champions League

ចែករំលែក៖

ក្រុមសេះបង្កង់Juventusរបស់អុីតាលីនិងក្រុមចចកL eicester Cityនៅអង់គ្លេសបានទទួលជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជើងទី២នៃកម្មវិធីChampions League ហើយបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយទៀត។

ខ្សែប្រយុទ្ធអាហ្សង់ទីនPaulo Dybalaបានស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យក្រុម Juventus យកឈ្នះលើជើងខ្លាំងមកពីប្រទេសព័រទុយហ្គាល់ Portoដោយលទ្ធផល 1-0 ក្នុងជើងទី២នេះ ហើយសរុបទាំង២ជើងគឺ ក្រុមសេះបង្កង់ឈ្នះ 3-0 ។

ជ័យជម្នះរបស់ក្លិប Juventus នេះមាន ន័យថាពួកគេបានបន្តកំណត់ត្រាមិនដែលចាញ់ក្នុងទឹកដីពេលលេងនៅក្នុងកម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុបចំនួន២១ប្រកួតជាប់គ្នា។ បរាជ័យក្នុងទឹកដីចុងក្រោយរបស់សេះ បង្កង់គឺចាញ់ក្រុម Bayern Munich 2-0 ក្នុងកម្មវិធី Champions Leagueវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំ២០១៣ ។

ទោះបីជាទទួលជោគជ័យយ៉ាងនេះក្តីក៏លោក Massimiliano Allegri គ្រូបង្វឹក របស់ក្រុមJuventusនៅតែព្រមានដល់កូនក្រុមគាត់ឲ្យខិតខំលេងកាន់តែប្រសើរជាងនេះទៀតប្រសិនបើពួកគេចង់ឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនោះ។

ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ក្រុមចចកLeicester Cityបានបង្កើតប្រវត្តិសាស្រ្តថ្មីទៀត ហើយសម្រាប់ក្លិបរបស់ពួកគេដោយបានយកឈ្នះលើក្រុម Sevilla ដោយលទ្ធផល 2-0 ហើយបានឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ធំបំផុត របស់ទ្វីបអឺរ៉ុប ។

កាលពីជើងទី១ក្រុមLeicester City បានប្រកួតចាញ់ក្រុម Sevilla 2-1 នៅ ក្នុងប្រទេសអេស្ប៉ាញ ដែលនាំឲ្យក្លិបញ្ចប់តំណែងអ្នកចាត់ការទូទៅClaudio Ranieri។ ប៉ុន្តែពួកគេមានទម្រង់លេងល្អឡើងវិញដោយអាចយកជ័យជម្នះ 2-0 ក្នុងទឹកដី របស់ខ្លួនដោយ កីឡាករWes Morgan និង Marc Albrighton ។

ក្រៅពីក្រុម Juventus និងLeices ter Cityមានក្រុមផ្សេងទៀតដូចជា Barcelona, Bayern Munich, Borussia Dortmund និង Real Madrid សុទ្ធតែបានឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយ ខណៈ២ក្រុមទៀត ត្រូវរង់ចាំលទ្ធផលរវាងក្រុម Manchester City ដែលប៉ះMonaco និងAtletico Madrid ដែលប៉ះ Bayer Leverkusen ៕

...

juventus (2) juventus (1) juventus (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print