ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃ ទី១៤ ខែមីនា បានប្រកាសបណ្តេញ ពល រដ្ឋកូរ៉េខាងជើង៥០នាក់ ដែលផុតវីហ្សា ចូលក្នុងទឹកដីម៉ាឡេស៊ី ។ ការបណ្តេញ ទាំងនោះកើតឡើងក្នុងពេលដែល រដ្ឋា ភិបាលទីក្រុងគូឡាឡាំពួរនៅតែរក្សាច្បាប់ហាមពលរដ្ឋកូរ៉េខាងជើងចាកចេញពី ប្រទេសនេះផងដែរ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Mamidi បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា ពលករកូរ៉េខាង ជើង ៥០នាក់កំពុងតែធ្វើការនៅក្នុង រដ្ឋ Saarawak នឹងត្រូវបណ្តេញចេញពីម៉ាឡេស៊ី ដោយសារតែផុតវីសា។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន បញ្ជាក់ទៀតថា ចំណែកសាកសពរបស់ លោកគីម ជុងណាម បានបញ្ជូនចេញពី មន្ទីរពេទ្យនៅទីក្រុងគូឡាឡាំពួរ យកទៅ រក្សាទុកនៅកន្លែងផ្សេងកំឲ្យខូច។ រដ្ឋាភិ បាលម៉ាឡេស៊ីក៏បានប្រកាសប្រគល់សព ទៅឲ្យសាច់ញាត្តិវិញ ប៉ុន្តែមកទលពេលនេះនៅមិនទាន់មានអ្នកណាម្នាក់មកទទួល នៅឡើយ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខា ភិបាលប្រទេសនេះ បានស្នើដល់សាច ញាត្តិរបស់លោកគីម ជុងណាម មកទទួល សាកសពឲ្យបានឆាប់បំផុត។ នៅក្នុង សន្និសីទកាសែត លោក Subramaniam Sathasivam បញ្ចាក់ថា លោកគីម ជុង ណាម មានប្រពន្ធកូន ហើយយើងកំពុងរង់ចាំមកទទួលត្រឡប់ទៅវិញ។
វិបត្តិការបរទេសរវាងកូរ៉េខាងជើង នឹង ម៉ាឡេសីកើតឡើងក្រោយពេលដែល ក្រុម អ្នកស្រាវជ្រាវ ម៉ាឡេស៊ីបានប្រកាសថា ការស្លាប់របស់លោកគីម ជុងណាម ដោយ សារជាតិពុល ដែលហាមប្រាម។ ចំណែក កូរ៉េខាងជើង បានបញ្ជាក់ថា ការស្លាប់នោះ ដោយសារតែជំងឺ លើសឈាម គាំងបេះដូង នឹងទឹកនោមផ្អែម។
ចំពោះលទ្ធផលស្រាវជ្រាវចុងក្រោយ របស់ ម៉ាឡេស៊ីបានប្រកាសថាការសម្លាប់លោកគីម ជុងណាម ដោយប្រើប្រាស់សារធាតុពីរផ្សេងគ្នាក្នុងពេលតែមួយ ហើយ សារធាតុនីមួយៗ មិនពុលនោះឡើយ ប៉ុន្តែពេលដាក់បញ្ចូលគ្នា ក្លាយទៅជាជាតិ គីមីពុលយ៉ាងសាហាវ អាចសម្លាប់មនុស្សក្នុងរយៈពេលខ្លី។ ចំណុចទាំងនោះហើយ បានជាអ្នកចូលរួមធ្វើឃាតលោកគីម ជុង ណាម មានស្ត្រីពីរនាក់ ហើយស្ត្រីទាំងពីរនាក់នោះមិនប៉ះពាល់ដល់សុខភាពឡើយពេលកាន់សារធាតុគីមី។
នេះជាសកម្មភាពមានការរៀបចំទុកយ៉ាងល្អបំផុត ហើយម៉ាឡេស៊ីបានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងជើងជាអ្នកនៅពីក្រោយខ្នង នៅក្នុងហេតុការណ៍ខាងលើ។ កន្លងមកថ្មីៗអង្គការសហប្រជាជាតិក៏បានស្នើចូលរួម ក្នុងសកម្មភាពស្រាវជ្រាវនោះ ដែរ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីការ ស្លាប់របស់លោកគីម ជុងណាម៕
ប្រែសម្រួល៖ ម៉ែវ សាធី











