ប្រទេសរុស្ស៊ីបាញ់មីស៊ីល៥០០គ្រាប់ក្នុងការធ្វើសមយុទ្ធការពារដែនអាកាស

ចែករំលែក៖

សារព័ត៌មាន TASS កាលពីថ្ងៃទី១៥ ខែ មីនា បានដកស្រង់ព័ត៌មានពីកម្លាំងទាហាន ប្រចាំភូមិភាគខាងកើតរបស់រុស្ស៊ីបាន បញ្ជាក់ថា រុស្ស៊ីនឹងបាញ់សាកល្បងកាំជ្រួច មីស៊ីលជាង៥០០គ្រាប់នៅក្នុងការធ្វើសម យុទ្ធការពារដែនអាកាសទ្រង់ទ្រាយធំបំផុត នៅតំបន់សីុបេរី ។

កម្លាំងទាហានការពារដែនអាកាសរុស្ស៊ី បានបញ្ជាក់ថា ការធ្វើសមយុទ្ធបាញ់គ្រាប់ ពិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមឡើងនៅ តំបន់ Telemba ស្ថិតក្នុងសាធារណរដ្ឋ Buryatia ។ សហកម្មភាពខាងលើជាផ្នែក មួយនៃការត្រៀមលក្ខណធ្វើសង្គ្រាមរបស់ កម្លាំងការពារដែនអាកាសរបស់រុស្ស៊ីដោយ មានការចូលរួមពីកម្លាំងទាហានជាង៨.០០០ នាក់រួមជាមួយសព្វាវុធធ្វើសង្គ្រាមជាង ១.០០០ប្រភេទ ក្នុងនោះមានយន្តហោះ ចម្បាំងដល់ទៅ១២០គ្រឿងចូលរួមផង ដែរ។

នៅក្នុងយុទ្ធសាស្ត្រធ្វើសមយុទ្ធមាន ប្រព័ន្ធការពារដែនអាកាសដ៏ទំនបើបំផុត របស់រុស្ស៊ី ដូចជា មីស៊ីល S-400, S-300, Tor –M2U, Osa, Strela-10 និងមានមីស៊ីល នាំផ្លូវដោយប្រព័ន្ធរ៉ាដាទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មាន មីស៊ីល២៥០ដើមសម្រាប់បាញ់ប្រហារ ទៅលើគោលដៅ និង២ដើមជាមីសីុលឆ្លងទ្វីបត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធនោះ។ ក្រៅពីនេះនៅមានមីស៊ីលវាយប្រហារទៅ លើទីតាំនៅលើអាកាស ដូចជាយន្តហោះ និងមីស៊ីលសត្រូវជាដើម។

រយៈពេលចុងក្រោយនេះកម្លាំងទាហាន រុស្ស៊ីបានបង្កើនការធ្វើសមយុទ្ធបាញ់គ្រាប់ ពិតជាបន្តបន្ទាប់ដោយមានមីស៊ីលជាច្រើន ដាក់ឲ្យសាកល្បងនៅក្នុងសមយុទ្ធនោះ។ សកម្មភាពខាងលើរបស់រុស្ស៊ី ដើម្បីពង្រឹង សមត្ថភាពការពារជាតិគេចផុតពីការគំរាម កំហែងរបស់សត្រូវលោកខាងលិចមាន អាមេរិកនិងណាតូជាដើម។

នៅពេលនេះដែរប្រទេសជាសមាជិក ណាតូ និងអាមេរិកបានសម្រេចបង្កើនការ ចំណាយទៅលើវិស័យយោធាក្នុងការបង្កើន សមត្ថភាពធ្វើសង្គ្រាម។ ក្រៅពីនេះណាតូ បានបញ្ជូនទាហាននិងអាវុធទំនើបៗជា ច្រើនចូលទៅកាន់ប្រទេសនៅជិតរុស្ស៊ីផង ដែរ ដែលជាហេតុធ្វើឲ្យរុស្ស៊ីចាំបាច់ត្រូវតែ បង្កើនសមត្ថភាពការពារខ្លួនឯងដែរ៕

russi (3)An employee paints a BUK air defence missile system at an open-air military exhibition in Moscow on April 29, 2015. Russia will celebrate the 70th anniversary of the 1945 victory over Nazi Germany on May 9. AFP PHOTO / VLADIMIR NOVIKOVrussi (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print