ទាហានប្រទេសកាមេរូនរំដោះពលរដ្ឋស្លូតត្រង់៥.០០០នាក់ពីក្រុមឧទ្ទាមបូកូហារ៉ាម

ចែករំលែក៖

នៅក្នុងសង្គ្រាមវាយប្រហារឆ្លងព្រំដែន កម្លាំងទាហានប្រទេសកាមេរូនបានរំដោះ ពលរដ្ឋស្លូតត្រង់ជាង៥.០០០នាក់ ដែល ត្រូវក្រុមបូកូហារ៉ាមចាប់ខ្លួន។ ទន្ទឹមនឹងនោះ ទាហានកាមេរូនក៏បានសម្លាប់ខ្មាន់កាំភ្លើង ក្រុមបូកូហារ៉ាមរាប់សិបនាក់ផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលកាមេរូនបាន បញ្ជាក់ថា កម្លាំងទាហានប្រទេសនេះបាន បើកយុទ្ធនាការវាយប្រហារជាទ្រងទ្រាយ ធំនៅតាមបណ្តោយព្រំដែន ប្រទេស កាមេរូន និងនីហ្សេរីយ៉ា និងវាយចូលទឹកដី នីហ្សេរីយ៉ាទៀតផង ដោយបានរំដោះប្រជា ពលរដ្ឋជាង៥.០០០នាក់ពីក្រុមភេរវករ ដែលចាប់ធ្វើចំណាប់ខ្មាំង។ ភាគច្រើន ពលរដ្ឋដែលពួកបូកូហារាមចាប់ខ្លួនគឺជា ស្ត្រីនិងកុមារ។

នៅក្នុងយុទ្ធនាការវាយប្រហារនោះ មានក្រុមភេរវកម្មជាង៦០នាក់ត្រូវបាន សម្លាប់ និង២១នាក់បានចាប់ខ្លួន។ ក្រុម ខ្មាន់កាំភ្លើងបូកូហារ៉ាមចាប់ផ្តើមយុទ្ធនាការ វាយប្រហារបង្កើតចាប់ពីឆ្នាំ២០០៩។

ចាប់តាំងពីសង្គ្រាមវាយប្រហារក្រុម បូកូហារ៉ាមមកទលពេលនេះបណ្តាលឲ្យមានអ្នកស្លាប់២០ពាន់នាក់ និងពលរដ្ឋ ជាង២,៦លាននាក់រងផលប៉ះពាល់បោះ បង់ចោលផ្ទះសម្បែងភៀសខ្លួនទៅកាន់ ប្រទេសជិតខាង និងណៃជឺ, ឆាត ជាដើម។ ចាប់តាំងពីដើមឆ្នាំ២០១៥មកទល់ពេលនេះ ក្រុមបូកូហារ៉ាមបានគ្រប់គ្រងតំបន់យ៉ាងធំ នៅភាគខាងកើតប្រទេសនេះ៕

IS (2) IS (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print