ភ្នំពេញ៖ បុរសអ្នកប្រកបរបរលក់ម្ជូរពេលយប់ម្នាក់បានត្រូវចេញសងថ្លៃខូចខាតម៉ូតូគេ អស់ប្រាក់ចំណេញដែលខំដើរលក់ពេញមួយយប់ ព្រោះតែខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកម៉ូតូវេវមួយគ្រឿង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ១០៨ នៅចំណុចមុខហាងសាច់អាំង៩៩៩៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ឈាមជ្រូក ស្លាកលេខ ភ-6993ភព១ ជិះគ្នាបីនាក់ដឹកកញ្ចប់ស្វាយជាច្រើន ទិសដៅពីកើតទៅលិច ដែលបញ្ច្រាស់ទិសផ្លូវអាទិភាពរបស់ខ្លួន។ លុះដល់ចំណុចកើតហេតុ ក៏ប៉ះជាមួយម៉ូតូវ៉េវ ពណ៌ក្រហមលាយខ្មៅមួយគញរឿង ពាក់ស្លាកលេខ កណ្តាល1A-9392 បើកបរក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង៕
ដោយ៖ វិបុល